វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 201 / 204
-
ស្វាន កិរិយាសព្ទនាម
សុនខ។
-
ស្វានបុក នាម
ស្វានប្រើថាមពលអគ្គិសនីសម្រាប់ស្វានបេតុងដោយមានកម្លាំងបុកផ្សំផង។ — ស្វានជាងឈើ។
-
ស្វាមី នាម
ម្ចាស់; ប្ដី។
-
ស្វាមីភក្ដិ នាម
សេចក្ដីគោរពឬស្រឡាញ់ស្មោះចំពោះស្វាមី, សេចក្ដីគោរពឬស្រឡាញ់ស្មោះចំពោះម្ចាស់ចៅហ្វាយនាយ
-
ស្វាមីភរិយា នាម
ប្ដីនិងប្រពន្ធ
-
ស្វាមីភ័ក្ដិ នាម
( ម . ព . ស្វាមីភក្ដិ )។
-
ស្វាយ គុណនាមនាម
ឈើដំណាំដើមធំផ្លែកាលនៅខ្ចីឬចាស់ច្រើនតែជូរលុះដល់ទុំច្រើនតែផ្អែមសម្រាប់ប្រើបរិភោគបានតាមការ, មានច្រើនប្រភេទស្ទើររាប់ឈ្មោះពុំអស់
-
ស្វាយក្រាប់ នាម
ស្វាយដែលក្រាប់នៅតែខាងក្នុងមិនបែកចេញមកក្រៅ។
-
ស្វាយចន្ទី នាម
ឈ្មោះឈើមួយប្រភេទស្លឹកខ្ចីប្រើជារបោយឬជាអន្លក់បាន, ផ្លែលៀនចុងគ្រាប់លេចចេញមកខាងក្រៅវេលាទុំមានក្លិនក្រអូបឆួលឆ្ងិតបន្តិចមានជ័របន្តិចៗអាចបរិភោគបាន, បើគេចេះផ្សំគ្រឿងញាំមានជីវជាតិឆ្ងាញ់ពីសាគ្រាន់បើដែរ, ជាដំណាំមិនសូវរើសដី, សម័យបច្ចុប្បន្ននេះគ្រាប់ស្វាយចន្ទីស្ងួតមានតម្លៃគួរប្រជាពលរដ្ឋពេញចិត្តដាំឱ្យបានច្រើនឡើងព្រោះជាសេដ្ឋកិច្ចបន្ទាប់បន្សំមួយប្រភេទក្នុងប្រទេសកម្ពុជាយើងដែរ
-
ស្វាយត្រាំ គុណនាម
ដែលមានសម្បុរស្រដៀងនឹងសាច់ស្វាយខ្ចីជ្រក់
-
ស្វាយបបូរមាត់
បបូរមាត់ឡើងសម្បុរស្ទើរស្វាយ
-
ស្វាយបែក នាម
ស្វាយដែលបែកចេញជាដំបៅ។
-
ស្វាយព្រៃ នាម
ស្វាយដែលដុះឯងក្នុងព្រៃផ្លែតូចៗរាងត្រមុលមានជ័រច្រើនកាលនៅខ្ចីមានរសជូរខ្លាំងវេលាទុំមានក្លិនក្រអូបអន់ជូរល្មមបរិភោគបានដើមចាស់មានខ្លឹមគេច្រើនប្រើការធ្វើក្ដារក្រាលផ្ទះឬក្ដារងឿជាដើម។
-
ស្វាយរៀង នាម
ឈ្មោះខេត្តមួយរបស់កម្ពុជាដែលបង្កើតឡើងក្នុងសម័យអាណានិគមបារាំងក្នុងឆ្នាំ១៩២២ហើយមានក្រុងស្វាយរៀងជាទីរួមខេត្ត។
-
ស្វាយអាត់ នាម
ឈ្មោះស្វាយមួយប្រភេទផ្លែតូចៗជាងស្វាយទាំងពួង។
-
ស្វារាជ នាម
ព្រះឥន្ទ្រ; មហាក្សត្រដែលមានតេជានុភាពខ្លាំង។
-
ស្វារាជ្យ នាម
ឋានព្រះឥន្ទ្រ ( ឋានត្រ័យត្រិង្ស ), មហាក្សត្រានុភាពឬមហារាជានុភាព។
-
ស្វាស នាម
អង្គជាតរបស់បុរស។
-
ស្វាសរោគ នាម
រោគហឺត ( ហិតរោគ ); ប្រើជាសាសរោគក៏បាន។
-
ស្វាហា ឧទានសព្ទ
( ម . ព . ស្វាហៈ )។
-
ស្វាហាបតិ នាមឧទានសព្ទ
ព្រះអគ្និឬព្រះអគ្គី ( ភ្លើង )។
-
ស្វាហាបតិ៍ នាម
( ម . ព . ស្វាហាបតិ )។
-
ស្វាហាប់ នាមគុណនាម
តេជះ, អានុភាព, អំណាច, ច្រើនប្រើសំដៅសេចក្ដីថាទំហំទំហាត់, មាឌធំ; រឹងប៉ឹង, មាំមួន, ខ្ជាប់ខ្ជួន
-
ស្វាហាយ ឧទានសព្ទ
( ម . ព . ស្វាហៈ )។
-
ស្វាហាយៈ ឧទានសព្ទ
( ម . ព . ស្វាហៈ )។
-
ស្វាហិចស្វាហារ គុណនាម
( ម . ព . សហិចសហារ )។
-
ស្វាហៈ ឧទានសព្ទ
ពាក្យឧទាន ( ប្រើតាមលទ្ធិព្រាហ្មណ៍ ) សម្រាប់បន្លឺក្នុងវេលាគោរពការបូជាទេវតាឬបូជាព្រះអគ្និ, មានសេចក្ដីថា " សូមគោរព!" ឬថា " សូមឱ្យមានតេជះ!; សូមឱ្យមានជោគជ័យ!"។
-
ស្វិត គុណនាម
ស្រក, ស្រុត, ទ្រុឌ, ទ្រោម, ស្រពោនបង់ជាតិស្រស់ឬខុសពីប្រក្រតីដើម; ដែលមិនប៉ោង, មិនមានសាច់, ស្គម
-
ស្វិតក្រពះ
( សំនួន .) ខ្វះឬលែងមានអាហារបរិភាគ, ដាច់ពោះ
-
ស្វិតចៅ នាម
ឈ្មោះបក្សីមួយប្រភេទមាឌតូចពួកចាបយំឮសូរសព្ទស្រមៃហាក់ដូចជាពាក្យថាស្វិតចៅៗ! ... ឬថាស្វិតទេចៅៗ! ... ( មានរឿងព្រេងបរម្បរាតំណាលថាសត្វនេះមានដើមកំណើតមកពីដូនចាស់ម្នាក់ដែលចៅប្រុសកំលោះវាយសម្លាប់ព្រោះខឹងដោយឱ្យអាំងសាច់ស្រស់មួយដុំស្វិតតូចខុសពីប្រក្រតីដើមក៏ចាប់ប្រកាន់ថាជីដូនលបបរិភោគខ្លះបានជានៅសល់តិច; ជីដូនប្រាប់ថាស្វិតទេចៅ! ... ក៏ពុំជឿ ...)។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។