រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

ស្វិតចៅ

នាម

អត្ថន័យ

  1. 1

    នាម

    ឈ្មោះ​បក្សី​មួយ​ប្រភេទ​មាឌ​តូច​ពួក​ចាប​យំ​ឮ​សូរ​សព្ទ​ស្រមៃ​ហាក់​ដូច​ជា​ពាក្យ​ថា​ស្វិត​ចៅ​ៗ! ... ឬថា​ស្វិត​ទេ​ចៅ​ៗ! ... ( មាន​រឿង​ព្រេង​បរម្បរា​តំណាល​ថា​សត្វ​នេះ​មាន​ដើម​កំណើត​មក​ពី​ដូន​ចាស់​ម្នាក់​ដែល​ចៅ​ប្រុស​កំលោះ​វាយ​សម្លាប់​ព្រោះ​ខឹង​ដោយ​ឱ្យ​អាំង​សាច់​ស្រស់​មួយ​ដុំ​ស្វិត​តូច​ខុស​ពី​ប្រក្រតី​ដើម​ក៏​ចាប់​ប្រកាន់​ថា​ជីដូន​លបបរិភោគ​ខ្លះ​បាន​ជា​នៅ​សល់​តិច; ជីដូន​ប្រាប់​ថា​ស្វិត​ទេ​ចៅ! ... ក៏​ពុំ​ជឿ ...)។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម