ស្វាយ
អត្ថន័យ (4)
-
1
នាម
ឈើដំណាំដើមធំផ្លែកាលនៅខ្ចីឬចាស់ច្រើនតែជូរលុះដល់ទុំច្រើនតែផ្អែមសម្រាប់ប្រើបរិភោគបានតាមការ, មានច្រើនប្រភេទស្ទើររាប់ឈ្មោះពុំអស់
ឧទាហរណ៍ ស្វាយកែវ, ស្វាយក្បាលដំរី, ស្វាយខ្ទិះ, ស្វាយចេក, ស្វាយទុរេន, ស្វាយពងត្រង, ស្វាយពុំសែន, ស្វាយមាស, ស្វាយមីង, ស្វាយស។ល។
-
2
គុណនាម
ដែលមានព័ណ៌ដូចសម្បុរសាច់ដើមលំចង់ឬដូចសម្បុរគ្រាប់មាក់ប្រាងខ្ចី
ឧទាហរណ៍ ព័ណ៌ស្វាយ, ល័ក្ដស្វាយ។
-
3
នាម
ឈ្មោះរោគមួយប្រភេទដែលឆ្លងតាមការរួមភេទ។រោគស្វាយមាន២យ៉ាងគឺស្វាយបែកនិងស្វាយក្រាប់
ឧទាហរណ៍ កើតស្វាយ។
-
4
នាម
ផ្នែកខាងគល់នៃតួកាំភ្លើង
ឧទាហរណ៍ កាំភ្លើងអាកាស្វាយបត់, វាយក្បាលនឹងស្វាយកាំភ្លើង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)