វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 172 / 204
-
ស្នេហា គុណនាមនាម
សេចក្ដីស្រឡាញ់ស្និទ្ធ, សេចក្ដីស្រឡាញ់ជាប់ចិត្តស្អិតដូចជ័រ
-
ស្នេហ៍ កិរិយាសព្ទនាម
ស្រឡាញ់, ស្រឡាញ់ជាប់ចិត្តស្អិតល្មួតដូចជាជ័រ
-
ស្នេហ៍មុខ នាម
ឈ្មោះទុព្វិជ្ជានោះដែរប៉ុន្តែមានលក្ខណៈផ្សេង ( មិនបាច់បញ្ចេញអត្ថន័យ )។
-
ស្នេហ៍ស្នង នាម
សេចក្ដីជាប់ចិត្តស្អិតក្រៃពេកដោយអាចនឹងចេញខ្លួនស្នងគេបាន
-
ស្នេហ៍ស្និទ្ធ កិរិយាសព្ទ
ស្រឡាញ់ស្និទ្ធស្អិតល្មួតជាប់ចិត្តនឹកជានិច្ច។
-
ស្នេហ៍ហឺត កិរិយាសព្ទនាម
( ព . ប្រ .) សាមញ្ញ ) ស្រឡាញ់ជាប់ចិត្តស្អិតល្មួតកាលបើភ្នកនឹកដល់ក៏ខ្វល់ចិត្តនាំឱ្យដកដង្ហើមធំវែងៗញយៗដូចមនុស្សហឺត
-
ស្នេហ៍ហៃ កិរិយាសព្ទនាម
( ព . ប្រ .) ស្នេហាស៊ប់ងងុលងប់ហួសហេតុថែមទាំងហែហៃដោយម៉ឺងម៉ាត់ប្រុងប្រយ័ត្នជានិច្ចមិនឱ្យគូស្នេហាងាកចិត្តពីខ្លួនផងទៀត
-
ស្នែង នាម
ប្រដាប់សម្រាប់សែង, គ្រឿងសែង, ដងសម្រាប់សែង។
-
ស្នែងក្របី នាម
( ម . ព . ក្រចាប់១)។
-
ស្នែងទន់ នាម
ស្នែងម្រឹគពួកខ្លះដែលវាកាច់ស្នែងចាស់ហើយទើបដុះឡើងទៀតនៅទន់ៗ។
-
ស្នែងទន្សោង នាម
ឈ្មោះរបាំមួយប្រភេទពាក់ស្នែងទន្សោងរាំប្រើក្នុងព្រះរាជពិធីធំៗ
-
ស្នែងទីទុយ នាម
សក់កូនក្មេងតូចគេកោរទុកត្រង់ចំហៀងក្បាលខាងស្ដាំមួយខាងឆ្វេងមួយហៅថាកោរទុកស្នែងទីទុយ។
-
ស្នែងពពែ នាម
ឈ្មោះចេកមួយប្រភេទពួកចេកអំបូង, ផ្លែវែងៗរមួលបន្តិចៗសណ្ឋានស្រដៀងនឹងស្នែងពពែ
-
ស្នោ នាមគុណនាម
ឈ្មោះឈើតូចមួយប្រភេទសាច់ស្ពោតស្រាលស្ងើក, ដុះក្នុងទឹកមានភក់ល្បប់, ស្ទើរនឹងរាប់បញ្ចូលក្នុងពួកតិណជាតិបាន, ស្លឹកល្អិតៗស្រដៀងនឹងស្លឹកអង្គ្រេមអង្ក្រម, ផ្កាលឿងខ្ចីប្រើជាអន្លក់ឬជារបោយបាន, ជ្រក់ក៏បាន, លាយនឹងម្សៅបង់ស្ករចម្អិនជាមួយនឹងខ្លាញ់ជ្រូកឬប្រេងដូងប្រើជានំក៏បាន
-
ស្នោទក នាម
ពាក្យក្លាយមកពីទក្សិណោទកដែលច្រើននិយាយក្រសោបថាទ័ក - ស្នោទក់កាត់ទ័កចេញមិនថានៅត្រឹមតែស្នោទក់។និយាយឃ្លាតក្លាយជាទឹកស្នោទកក៏មានប៉ុន្តែមិនដែលសរសេរទេ។
-
ស្នំ នាម
ស្ត្រីអ្នកបម្រើក្សត្រិយ៍ទ្រង់រាជ្យ, ស្ត្រីក្នុងព្រះរាជវាំង
-
ស្ន៊ក នាម
( ប . ព .) ឆ្នុចមួយបែបនៅលើក្ដារចុចរបស់កុំព្យូទ័រមានមុខងារផ្លាស់ប្ដូរពីការសរសេរញែកបន្ថែមទៅលើការសសេរត្រួតនិងច្រាសមកវិញ។
-
ស្បង់ នាម
កាសាវព័ស្ត្រសម្រាប់បព្វជិតពុទ្ធសាសនិកស្លៀកជានិច្ច ( អន្តរវសកៈ )
-
ស្បង្ក័ជ នាម
ពាក្យក្លាយមកពីសត្តបង្ក័ជដែលនិយាយថាស័តត្បង់កាច់, និយាយក្រសោបខ្លីមកទៀតថាស្បង់កាច់។
-
ស្បថ កិរិយាសព្ទ
ប្រកាសសំបថគឺពោលពាក្យសច្ចាប្រកាសសេចក្ដីពិតត្រង់លាងខ្លួនចំពោះមុខបុគ្គលដទៃ
-
ស្បថប្រណិធាន
ស្បថដោយមានសូត្រសច្ចាប្រណិធានផង ( ពាក្យសាមញ្ញនិយាយក្លាយជាស្បថប្រាំធាន )។
-
ស្បថលាងខ្លួន
ស្បថកែខ្លួន, ស្បថឱ្យរួចខ្លួន។
-
ស្បថស្បែ
( ម . ព . ស្បែ )។
-
ស្បាត គុណនាមនាម
ដែលមានប៉ែកខាងក្រោមញឹកជិតទ្រុបទ្រុលចូលមិនចុះ, ទ្រុបទ្រុលជុកជិតក្នុងចំណែកខាងក្រោម
-
ស្បាត់ នាមកិរិយាសព្ទ
លាជដែលបុកល្អិតសម្រាប់ព្រលាំងទ្រាបបាយជាដើមឬម្សៅស្រួយសម្រាប់ព្រលាំងនំក្រៀម
-
ស្បាន់ គុណនាមគុណកិរិយា
ប្រាកដ, ស្ដែង, ច្បាស់
-
ស្បិត គុណកិរិយា
ពាក្យបដិសេធមានសេចក្ដីថា " មិនរវល់, មិនត្រូវការ, ស្អុះ, អំពល់អី "
-
ស្បិតរឹត កិរិយាសព្ទគុណកិរិយាគុណនាម
កាញ់គ្នេរ, គិតកាញ់, រិះ, ស្វិតស្វាញ; តឹងតែង
-
ស្បឺត គុណកិរិយា
( ម . ព . ស្បេត )។
-
ស្បុរ នាម
ប្រវែងសាច់សំពត់ដែលត្បាញវែងកើនទៅខាងមុខត្រឹមចុងដៃឈោងដៃត្បាញទៅទៀតមិនកើតត្រូវមូរដាក់ផ្សំម្ដងឱ្យខើចខ្លីសិនហើយទើបត្បាញតទៅទៀត ( ច្រើននិយាយថាស្បុលជាង )
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។