ស្នោ
អត្ថន័យ (2)
-
1
នាម
ឈ្មោះឈើតូចមួយប្រភេទសាច់ស្ពោតស្រាលស្ងើក, ដុះក្នុងទឹកមានភក់ល្បប់, ស្ទើរនឹងរាប់បញ្ចូលក្នុងពួកតិណជាតិបាន, ស្លឹកល្អិតៗស្រដៀងនឹងស្លឹកអង្គ្រេមអង្ក្រម, ផ្កាលឿងខ្ចីប្រើជាអន្លក់ឬជារបោយបាន, ជ្រក់ក៏បាន, លាយនឹងម្សៅបង់ស្ករចម្អិនជាមួយនឹងខ្លាញ់ជ្រូកឬប្រេងដូងប្រើជានំក៏បាន
ឧទាហរណ៍ អន្លក់ផ្កាស្នោលាយដើមព្រលឹតហាន់, ជ្រក់ផ្កាស្នោ, នំផ្កាស្នោ។
-
2
ន., គុ.
វត្ថុធាតុសិប្បនិម្មិតម្យ៉ាងដែលមានទម្ងន់ស្រាលស្ពោតច្រើនមានពណ៌សដែលគេប្រដូចទៅនឹង ( ដើម ) ស្នោ, ដែលធ្វើពីវត្ថុធាតុនេះ
ឧទាហរណ៍ កេសស្នោ, ចានស្នោ, បារីកន្ទុយស្នោ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)