ស្នែង
អត្ថន័យ (4)
-
1
នាម
ប្រដាប់សម្រាប់សែង, គ្រឿងសែង, ដងសម្រាប់សែង។
-
2
នាម
ឈ្មោះចេកឥតត្រយូងមួយប្រភេទផ្លែវែងៗទងនិងសំបកស្វិត, មួលទងទើបឆាប់ទុំ, វេលាទុំសំបកឡើងសម្បុរលឿងជាំសាច់ខាងក្នុងលឿងខ្ចី, អាចទុកបានយូរថ្ងៃមិនរលួយ, ទុកយូរទៅឡើងសំបកក្រមៅ, បើចង់ឱ្យមានរសឆ្ងាញ់ប្លែកពីប្រក្រតីត្រូវស្ងោរឱ្យឆ្អិនហើយអាំងថែមទៀត, ច្រើនមាននៅព្រៃចម្ការលើក្នុងស្រុកព្រៃឈរនិងស្រុកកំពង់សៀមខែត្រកំពង់ចាម
ឧទាហរណ៍ ចេកស្នែងមានតម្លៃជាងចេកឯទៀតក្នុងកម្ពុជរដ្ឋ។
-
3
នាម
គ្រឿងផ្លុំធ្វើដោយចុងស្នែងក្របីឬដោយសំបកតង្កៀបក្ដាមគ្រោងជាដើមមានសូរលាន់ឮរំពង
ឧទាហរណ៍ ផ្លុំស្នែង, បង្កូកស្នែង។
-
4
នាម
អវយវៈមានសាច់រឹងស្និទ្ធដុះលើក្បាលសត្វពួកខ្លះមានគោក្របីជាដើម
ឧទាហរណ៍ ស្នែងគោ, ស្នែងក្របី, ស្នែងក្ដាន់។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)