វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 171 / 204
-
ស្នាយ នាម
ឈ្មោះឈើមួយប្រភេទស្លឹកច្រាញមែកសាខាមានជ័រសស្អិតសំបកស្វិតបុកស្ងោរធ្វើក្រដាសសាច់ក្រាស់បាន
-
ស្នាយដែល នាម
ឈ្មោះឈើមួយប្រភេទដើមស្រលួតស្លឹកទ្រវែងស្រួចៗសាច់រឹង។
-
ស្នាយុ នាម
សរសៃឈាម។
-
ស្នាល ប.
ពាក្យសម្រាប់និយាយផ្សំនឹងពាក្យស្និទ្ធថាស្និទ្ធស្នាលស្និទ្ធជិតដិតនឹងគ្នា, ស្និទ្ធឥតរង្កៀស
-
ស្នាលស្និទ្ធ
( ម . ព . ស្និទ្ធស្នាល )។
-
ស្និត នាម
ប្រជុំឬសំណុំផ្លែចេកដែលនៅជាប់នឹងស្ទងឬដែលពន្លះចេញពីស្ទងមកមិនឱ្យរបេះដាច់ពីគ្នា
-
ស្និទ្ធ គុណនាម
ដែលជាទីស្រឡាញ់, ជាទីពេញចិត្ត; ស្អិត; ខាប់; ឆ្ងាញ់; ល្អ; ល្អិតល្អ។
-
ស្និទ្ធជិត គុណនាម
ជិតដិតណាស់; ជិតស្លុងឥតមានស្នាម។
-
ស្និទ្ធស្នាល គុណនាម
( ម . ព . ស្នាល )។
-
ស្និទ្ធស្នេហា
ស្នេហាស៊ប់ចិត្ត, ស្នេហ៍ស្និទ្ធ។
-
ស្និទ្ធស្នេហ៍
ជាទីស្រឡាញ់ស៊ប់ជាប់ចិត្ត ( ព . កា .)។
-
ស្និម នាម
មន្ទិលឬច្រែះស្ដើងដែលកើតនៅលោហជាតិមានដែក, ស្ពាន់ជាដើម ( ច្រើនប្រើស្នឹមជាង )
-
ស្នឹង នាម
ចម្រឹងស្រួចដែលបោះក្នុងដីចងខ្សែបសុសត្វ
-
ស្នឹម នាម
( ម . ព . ស្និម )។
-
ស្នឹមចិត្ត
( ព . ប្រ .) មន្ទិលរបស់ចិត្ត, គ្រឿងសៅហ្មងចិត្ត, ឧបក្កិលេស។
-
ស្នុំ នាម
អ្នករុំសព ( ចំពោះតែអ្នកធ្វើការក្នុងព្រះរាជវាំងមានមុខការខាងរុំសពក្សត្រិយ៍មន្ត្រី, ខាងការរៀបចំសពព្រះរាជទ្រព្យ, ខាងការចាំរក្សាហោព្រះអដ្ឋិ )
-
ស្នូក នាម
ប្រដាប់មានរាងក្រឡូមខាងក្នុងសណ្ឋានស្នាចតែមានរបាំងខាងដើមនិងខាងចុង ( ច្រើនធ្វើដោយឈើ )។
-
ស្នូកជ្រលក់
ស្នូកសម្រាប់ជ្រលក់សំពត់។
-
ស្នូកជ្រូក
ស្នូកសម្រាប់ដាក់បាយជ្រូក។
-
ស្នូរ នាម
សូរ, សូរសព្ទ ( ម . ប្រ ., ច្រ . ប្រ . សូរជាង )។
-
ស្នូរទះដៃ នាម
សូរកើតចេញពីការទះដៃ
-
ស្នូល នាម
អ្វីៗដែលដាក់ស៊កឬញាត់ខាងក្នុងដូចជាបណ្ដូល
-
ស្នូលប្រទេស
( ព . ប្រ .) ប្រទេសដែលនៅកណ្ដាលគេក្នុងចំណោមប្រទេសជិតខាង។
-
ស្នូលពោត
បណ្ដូលផ្លែពោត។
-
ស្នួ នាម
ប្រដាប់សម្រាប់ដើរសួលើឬប្រដាប់សម្រាប់ពាក់សំពត់ជាដើម
-
ស្នួល គុណនាមគុណកិរិយានាម
ទុំដោយបង្ខំគឺទុំដោយមិនទាន់ពេញចំណាស់
-
ស្នើ កិរិយាសព្ទនាម
សួរឱ្យដឹងសិន, ពិគ្រោះឬប្រឹក្សាមុនសិន ( ចំពោះតែជាមួយនឹងឥស្សរជនគឺក្រាបបង្គំទូល, ក្រាបទូល, ទូល, ពិត, ជម្រាប, ឱ្យដឹងការមុនសិន )
-
ស្នៀត នាម
ប្រដាប់សម្រាប់សៀត, គ្រឿងសៀត។
-
ស្នៀតពោត នាម
ផ្លែពោតដែលទើបនឹងចេញនៅឱបនឹងដើមមិនទាន់រំសាយសក់, ក្ដឹបពោត
-
ស្នៀតសក់ នាម
គ្រឿងអលង្ការសម្រាប់សៀតផ្នួងសក់ ( ស្ត្រី )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។