ស្នើ
អត្ថន័យ (3)
-
1
កិរិយាសព្ទ
សួរឱ្យដឹងសិន, ពិគ្រោះឬប្រឹក្សាមុនសិន ( ចំពោះតែជាមួយនឹងឥស្សរជនគឺក្រាបបង្គំទូល, ក្រាបទូល, ទូល, ពិត, ជម្រាប, ឱ្យដឹងការមុនសិន )
ឧទាហរណ៍ ទូលស្នើ, ស្នើការ។
-
2
នាម
ស្រទាប់, សង្កាត់ដែលសើរើឡើងបានដោយងាយ
ឧទាហរណ៍ ស្នើក្រដាស, រើយកតាមស្នើ។
-
3
នាម
ចំនួនពីរគួបគ្នា ( ចំពោះតែសន្លឹកដូចយ៉ាងម្លូជាដើម )
ឧទាហរណ៍ ម្លូប្រាំស្នើម្លូដប់សន្លឹក។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)