ស្នូក
នាម
អត្ថន័យ (4)
-
1
នាម
ប្រដាប់មានរាងក្រឡូមខាងក្នុងសណ្ឋានស្នាចតែមានរបាំងខាងដើមនិងខាងចុង ( ច្រើនធ្វើដោយឈើ )។
-
2
នាម
សំបករាងកាយសត្វអដ្ឋិចម្មជាតិពួកខ្លះមានអណ្ដើកជាដើម
ឧទាហរណ៍ ស្នូកអណ្ដើក, ស្នូកកន្ធាយ។
-
3
នាម
ប៉ែកខាងគល់កាំភ្លើង
ឧទាហរណ៍ ស្នូកកាំភ្លើង។
-
4
នាម
ប្រអប់សំនៀង, តួឧបករណ៍ភ្លេងខ្លះដូចជាចាប៉ីតាខេរនាតជាដើម។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)