វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 126 / 204
-
សួព្រ័ត្រ កិរិយាសព្ទ
កាន់សំណុំកន្ទុយក្ងោករាំដើរសួលើព្រ័ត្រចងខ្វែង
-
សួយ នាម
អាករ, មុខអាករ; ពន្ធខ្លួន; ពន្ធដែលត្រូវហូតយកក្នុងទីតំបន់មួយៗ, មុខគយ, មុខភាស៊ី។
-
សួយរៃ នាម
អាករដែលរៃគ្នាយកទៅជូនឥស្សរជន ( ក្នុងសម័យបុរាណ )។
-
សួយសារអាករ នាម
អាករដែលនាំឡើងមានសំបុត្រជាផ្លូវរាជការអមផង។
-
សួរ កិរិយាសព្ទ
ពោលពាក្យឆ្ពោះទៅរកអ្នកដទៃឱ្យគេឆ្លើយតប, ឱ្យគេប្រាប់
-
សួរនាំ កិរិយាសព្ទ
សួរឱ្យណែនាំ។
-
សួរមាត់សួរពាក្យ កិរិយាសព្ទ
សួរបញ្ជាក់ឱ្យដឹងថាបាននិយាយមែនឬទេ?។
-
សួរសាក កិរិយាសព្ទ
( ម . ព . សាកសួរ )។
-
សួរសុខទុក្ខ កិរិយាសព្ទ
សួរឱ្យដឹងអំពីសុខទុក្ខ។
-
សួស្ដី នាមឧទានសព្ទ
សេចក្ដីសុខស្រួល; ការប្រព្រឹត្តទៅស្រួល; សេចក្ដីចម្រើនដោយសុខ; សេចក្ដីសុខចម្រើន, គ្រោះល្អ; ដំណើរមានជោគ
-
សួស្ដីភាព នាម
ដូចគ្នានឹងសុវត្ថិភាព។
-
សួស្ដីភ័ទ្រ នាម
សេចក្ដីចម្រើនដោយសួស្ដី។
-
សួស្តិ៍ នាម
ពាក្យសម្រាប់ប្រើតាមប្រពៃណីក្នុងពិធីមង្គលការនៅវេលាដែលកូនប្រុសស្រីកំពុងក្រាបសំពះផ្ទឹមគ្នាជាទីបញ្ចប់កិច្ចមង្គលការជាពាក្យដែលអ្នករាំហូតដាវស្រែកសួរអ្នកទាំងអស់គ្នាក្នុងទីប្រជុំជនថាជ័យហោង? ( មង្គលការនេះប្រកបដោយជោគជ័យហើយឬ?), អ្នកចាស់ទុំឆ្លើយព្រមគ្នាថាជ័យ!, អ្នករាំសួរទៀតថាសួស្តិ៍ហោង? ( មង្គលការនេះប្រកបដោយសិរីសួស្ដីហើយឬ?), គេឆ្លើយថាសួស្តិ៍!, អ្នករាំសួរបញ្ជាក់ទៀតថាយកអ្វីជាបន្ទាល់?, គេឆ្លើយថាយកហ៊ោ!, អ្នកទាំងអស់គ្នាក៏តាំងស្រែកហ៊ោក្រេវព្រមគ្នាឡើង ...។ពាក្យផ្ដើមក្នុងការសូត្រមន្តអាគមស្ដោះព្រួសជំងឺផ្សេងៗ
-
សើ គុណកិរិយា
យ៉ាងស្ដើងនៅខាងលើ
-
សើក នាម
ឫសឈើឬឫសឫស្សីនៅមាត់បឹងឬមាត់ស្ទឹងដែលដុះចុះទៅក្នុងទឹកចាក់ស្រេះយ៉ាងជិតប៉ុន្តែស្ដើងប៉ើងរ៉ើងរ៉ើកៗមានចន្លោះជាស្រទាប់ៗប្រហោងធ្លាក់ស្រោបចុះទៅក្រោម, ជាទីពួនសំងំនៃមច្ឆជាតិឬទីឃជាតិគឺពស់ទឹកឬអន្ទង់
-
សើកត្រើក គុណនាម
ស្ដើងរ៉ើកៗ, ប៉ើងរ៉ើង
-
សើកប៉ត្រើក គុណនាម
( ម . ព . សើកត្រើក )។
-
សើកប៉ប្រើក គុណនាម
ប៉ើងរ៉ើងរ៉ើកៗ, សើកប៉ត្រើក
-
សើកប៉ប្លើក គុណនាម
ដែលមានសណ្ឋានឬអាការស្រប៉េកស្រប៉ើកស្ដើងៗ
-
សើក្រោម កិរិយាសព្ទ
( ម . ព . លូក )។
-
សើងមម៉ើង គុណកិរិយា
ដែលមិងមាំងដោយទើបភ្ញាក់ពីដេកកំពុងលក់ស៊ប់
-
សើងម៉ើង គុណកិរិយា
( ម . ព . សើងមម៉ើង )។
-
សើច កិរិយាសព្ទនាម
ហើបបបូរមាត់លាន់សូរសព្ទតិចឬខ្លាំងចេញរន្ថាន់រអឹកទប់មិនឈ្នះព្រោះមានទំនងនាំឱ្យរីករាយរំជួលជ្រួលឃឹកៗឡើងដោយហសិតុប្បាទចិត្ត។
-
សើចក្អាក កិរិយាសព្ទ
សើចខ្លាំងឮសូរក្អាក។
-
សើចចំអក កិរិយាសព្ទ
បញ្ចេញសំឡេងធ្វើជាសើចឡកឡាយឱ្យគេ។
-
សើចរយះមាត់ កិរិយាសព្ទ
( ព . ប្រ .) សើចដោយរិះគន់ហាក់ដូចជានឹងរយះមាត់
-
សើចស្ងួត កិរិយាសព្ទ
ពើធ្វើជាសើចសម្ដែងទឹកមុខស្មើ។
-
សើចស្រួល កិរិយាសព្ទ
សើចកក្អៀក។
-
សើន នាម
ឋានខ្ពស់ស្រឡះកដោយឥដ្ឋជាដើមសម្រាប់អុជភ្លើងបំភ្លឺជាគ្រឿងចំណាំជ្រុងជ្រោយទន្លេឬសមុទ្រកុំឱ្យអ្នកដំណើរជើងទឹកវង្វេងផ្លូវក្នុងវេលាយប់ឬសម្រាប់ឡើងថ្កោលមើលដំណើរចេញចូលនៃអ្នកនាំទំនិញរំលងគយឬក៏សម្រាប់ឡើងថ្កោលមើលដំណើរលបចូលមកនៃពួកបច្ចាមិត្ត
-
សើម គុណនាម
ដែលដាបជ្រាបដោយទឹក, ដែលទទឹកបន្តិចៗ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។