សើន
អត្ថន័យ
-
1
នាម
ឋានខ្ពស់ស្រឡះកដោយឥដ្ឋជាដើមសម្រាប់អុជភ្លើងបំភ្លឺជាគ្រឿងចំណាំជ្រុងជ្រោយទន្លេឬសមុទ្រកុំឱ្យអ្នកដំណើរជើងទឹកវង្វេងផ្លូវក្នុងវេលាយប់ឬសម្រាប់ឡើងថ្កោលមើលដំណើរចេញចូលនៃអ្នកនាំទំនិញរំលងគយឬក៏សម្រាប់ឡើងថ្កោលមើលដំណើរលបចូលមកនៃពួកបច្ចាមិត្ត
ឧទាហរណ៍ នៅជ្រោយចង្វាកាលពីដើមមានសើនមួយកដោយឥដ្ឋធំខ្ពស់ប៉ុន្តែឥឡូវរាជរដ្ឋាភិបាលបានឱ្យរុះរើចេញបាត់រូបទៅហើយព្រោះយល់ឃើញថាបើទុកឱ្យនៅមានតទៅជាការឥតប្រយោជន៍ព្រោះហួសសម័យត្រូវប្រើប្រាស់ទៅហើយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)