សើច
អត្ថន័យ (2)
-
1
កិរិយាសព្ទ
ហើបបបូរមាត់លាន់សូរសព្ទតិចឬខ្លាំងចេញរន្ថាន់រអឹកទប់មិនឈ្នះព្រោះមានទំនងនាំឱ្យរីករាយរំជួលជ្រួលឃឹកៗឡើងដោយហសិតុប្បាទចិត្ត។
-
2
នាម
ឈ្មោះក្រូចមួយប្រភេទស្លឹកទ្រវែងឆែកស្ដួចមួយអន្លើក្លិនហាងប្រហើរប្រើធ្វើជាគ្រឿងផ្សំឱ្យម្ហូបមុខខ្លះមានរសឆ្ងាញ់, ផ្លែមានសំបកជ្រួញ។ក្លិនប្រហើរឆួលមានរសហាងទឹកក្នុងផ្លែមានរសជូរប្រើជាថ្នាំរម្ងាប់រោគខ្យល់ឬប្រើជាគ្រឿងស្លបាន
ឧទាហរណ៍ ស្លម្ជូរបង់ស្លឹកក្រូចសើច។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)