វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
រ ពាក្យដែលផ្ដើមដោយ "រ" មាន 2,429 ពាក្យ
ទំព័រ 58 / 81
-
រាល កិរិយាសព្ទ
សាយរាយតទៅទៀត
-
រាលដាល កិរិយាសព្ទ
រាលពីទីមួយដាលដល់ទីដទៃ។
-
រាល់ គុណកិរិយា
សព្វ, គ្រប់, ទួទៅទាំងអស់
-
រាល់អន្លើ
រាល់ឬសព្វកន្លែង។
-
រាវ កិរិយាសព្ទគុណនាមនាម
ជ្រាវរកដោយដៃ
-
រាវរក កិរិយាសព្ទ
ស្វែងរក, រកអ្វីដែលបានបាត់នៅក្នុងទឹក ( ទន្លេ, បឹង,...)
-
រាវី កិរិយាសព្ទនាមគុណនាម
ដែលបញ្ចេញសម្រែកកងរំពង, ដែលស្រែកហ៊ោ។
-
រាសិចក្រ នាម
មណ្ឌលមេឃជាវង់មូលដូចកណ្ដាប់កង់ជាផ្លូវចរនៃព្រះអាទិត្យព្រះចន្ទ្រដែលចែកជា១២ល្វែងក្នុងល្វែងមួយៗហៅថាមួយរាសី; ១២រាសីហៅថាមួយរាសិចក្រឬមួយចក្ររាសីគឺមួយជុំនៃកណ្ដាប់វង់មូល, ជាមួយឆ្នាំ។
-
រាសី នាម
គំនរ, ពំនូក
-
រាសីចក្រ នាម
( ម . ព . រាសិចក្រ )។
-
រាស់ កិរិយាសព្ទ
កាយកាវដោយរនាស់ដៃឬបររនាស់ធំបង្អូសកិនលើផ្ទៃដី
-
រាស្ត្រ នាម
ដែន, ប្រទេស; អ្នកនៅក្នុងដែន, ប្រជាជន។ខ្មែរប្រើពាក្យនេះសំដៅសេចក្ដីថា " ប្រជាជនសម្រាប់ដែន ( ក្រៅពីពួកក្សត្រិយ៍និងនាហ្មឺន ) "
-
រាស្ត្រទាស នាម
រាស្ត្រជាខ្ញុំបម្រើគេឬបណ្ដារាស្ត្រដែលទុកថាជាខ្ញុំម្ចាស់ផែនដី។
-
រាស្ត្រប្រជា នាម
ពួកជនចំណុះដែន។
-
រាហុ នាម
នាមរបស់អសុរម្នាក់ជាបុត្រនៃវេបចិត្តិអសុរិន្ទនិងនាងសិង្ហិកា, មានខ្លួនដាច់ពាក់អណ្ដាលដោយត្រូវចក្ររបស់វិស្ណុ ( នារាយណ៍ ) ក្នុងកាលដែល ( រាហូ ) កាឡាខ្លួនជាទេវតាចូលទៅលួចទឹកអម្រឹតផឹក, តែមិនស្លាប់ ( ក្នុងរឿងរាមាយណៈ ); ក្នុងហោរាសាស្ត្ររាប់ថាជាទេវតាព្រះគ្រោះទី៨ក្នុងពួកទេពតានព្វគ្រោះមានអម្ពរនិងពាហនៈសុទ្ធតែខ្មៅ; ខ្មែរច្រើនហៅថារាហុ៍, រាហូឬរាហុអសុរិន្ទដែលជាសត្រូវតែងគ្របឬបាំង, ចាប់, លេបព្រះអាទិត្យព្រះចន្ទ្រ
-
រាហុគ្រ័ស្ត នាម
ដែលត្រូវរាហូចាប់។
-
រាហុមុខ នាម
មុខឬមាត់នៃរាហូ។
-
រាហុល នាម
ព្រះនាមរបស់ព្រះរាជឱរសនៃព្រះសក្យមុនីគោតម ( កាលដែលព្រះមហាសត្តសិទ្ធត្ថៈទ្រង់បានជ្រាបដំណឹងថា " ព្រះរាជបុត្រប្រសូតហើយ ", ទ្រង់លាន់ព្រះឱស្ឋថា " រាហូចាប់អញហើយតើ! ចំណងកើតហើយតើ!" គឺទ្រង់ប្រៀបថាព្រះរាជបុត្រទុកដូចជារាហូនិងចំណងចាប់ចងព្រះអង្គ; ដោយហេតុនេះបានជាព្រះបាទសិរីសុទ្ធោទនៈព្រះអង្គបានជ្រាបការណ៍នេះហើយទើបទ្រង់ព្រះរាជទាននាមព្រះរាជនត្តារបស់ព្រះអង្គថារាហុល )។
-
រាហុលមាតា នាម
ព្រះមាតារបស់រាហុល។
-
រាហុសត្រូវ នាម
សត្រូវនៃរាហូគឺព្រះចន្ទ; វិស្ណុ។
-
រាហុអសុរិន្ទ នាម
រាហូជាធំលើពួកអសុរ។
-
រាហុ៍ នាម
រាហូ។
-
រាហូ នាម
( ម . ព . រាហុ )។
-
រាំ កិរិយាសព្ទ
បញ្ចេញលំនាំវាសដៃវាសជើងពត់ពេនខ្លួនប្រាណចាក់ក្បាច់កែក្រាយឬលោតហក់ចាក់ក្បាច់តាមបែបបទផ្សេងៗរបស់អ្នករបាំ
-
រាំកណ្ដូបសេះ កិរិយាសព្ទ
រាំផ្ងុបចុងដៃទាំងពីរក្ងុកទៅខាងមុខដូចជាលំនាំកណ្ដូបសេះដែលកម្រើកបោះជើងមុខ។
-
រាំក្បាច់ នាម
ឈ្មោះបទភ្លេងនិងចង្វាក់រាំមួយបែបមានដើមកំណើតនៅប្រទេសខ្មែរដែលគេរាំជាវង់មានចង្វាក់រង្វើល។
-
រាំង កិរិយាសព្ទនាម
បិទខ្ទប់, បាំងខ្ទប់, ឃាំង
-
រាំងខែ កិរិយាសព្ទ
( ព . ប្រ .) ឈប់មិនធ្លាក់រដូវ, គ្មានរដូវ ( នៃស្ត្រី )។
-
រាំងគន្លង គុណនាម
ដែលមានបន្ទះចុងកន្ទុយទទឹងចន្លោះជើងក្រោយទាំងពីរ ( ចំពោះតែកន្ទុយដំរី )
-
រាំងជល គុណនាម
ដែលរាំងឥតទឹកភ្លៀង។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។