រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

រាំង

កិរិយាសព្ទនាម

អត្ថន័យ (3)

  1. 1

    កិរិយាសព្ទ

    បិទ​ខ្ទប់, បាំង​ខ្ទប់, ឃាំង

    ឧទាហរណ៍ រាំងទ្វារ, រាំងផ្លូវ។

  2. 2

    កិរិយាសព្ទ

    ឈប់​លែង​ធ្លាក់​ភ្លៀង, អស់​ភ្លៀង; គ្មាន​ភ្លៀង

    ឧទាហរណ៍ ភ្លៀងតែមួយឈូរាំងធេង!; ពេញមួយខែហើយរាំងគ្មានភ្លៀងមួយតំណក់។

  3. 3

    នាម

    ឈ្មោះ​ឈើ, មាន​២​ប្រភេទ​គឺ​រាំង​ភ្នំ​ឈើ​ធំ​មួយ​ប្រភេទ​ដុះ​ក្នុង​ព្រៃ​ភ្នំ​ឬ​ព្រៃ​ទួល​ធំ​ៗ​ជា​ឈើ​មាន​ខ្លឹម​ជាប់​ធន់​បាន​យូរ​សម្រាប់​ប្រើ​ការ​ធ្វើ​គ្រឿង​គ្រឹហា, ជា​គូ​គ្នា​នឹង​ផ្ចឹក, គេ​ច្រើន​និយាយ​ថា​ផ្ចឹក​រាំង​គឺ​ផ្ចឹក​និង​រាំង​ភ្នំ; រាំង​អន្លក់​ឈើរ​នាម​មួយ​ប្រភេទ​ស្លឹក​ខ្ចី​ប្រើ​ជា​អន្លក់​ឬ​របោយ​មាន​រស​ចត់

    ឧទាហរណ៍ អន្លក់រាំង, របោយត្រួយរាំង។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម