រាវ
កិរិយាសព្ទគុណនាមនាម
អត្ថន័យ (3)
-
1
កិរិយាសព្ទ
ជ្រាវរកដោយដៃ
ឧទាហរណ៍ រាវចាប់ត្រីក្នុងអង្រុត។
-
2
គុណនាម
ដែលជាទឹក, មិនខាប់, ( ទីទៃពីខាប់ )
ឧទាហរណ៍ ខ្លាញ់រាវ, បបររាវ។
-
3
នាម
ប្រដាប់ធ្វើដោយបន្ទោះត្បាញជាក្រឡាឬដោយក្រងបន្ទះរនាបជាដើមសម្រាប់ផ្កាប់ចានដែលប្រើប្រាស់
ឧទាហរណ៍ រាវចាន, ចានមួយរាវ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)