វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ព ពាក្យដែលផ្ដើមដោយ "ព" មាន 1,488 ពាក្យ
ទំព័រ 27 / 50
-
ពុំ គុណកិរិយា
មិន, ឥត
-
ពុំងា គុណនាម
ស្ងួនភ្ងា; ប្រសើរ, ថ្លៃថ្លា, ឆើតឆាយ ( ច្រើនហៅស្ត្រីជាទីស្រឡាញ់ដោយថ្នមចិត្ត )
-
ពុំចេរ កិរិយាសព្ទឈ.
( ព . បុ .) សូមឱ្យតែ, តាមតែ។ប្រើក្នុងពាក្យកាព្យនិងពាក្យរាយ
-
ពុំចេរហេតុការណ៍ កិរិយាសព្ទ
ពុំដឹងរឿងហេតុ
-
ពុំជា គុណនាម
មិនល្អ, មានសៅហ្មង, ឆ្គាំឆ្គង; មានជំងឺ។
-
ពុំជាបីបើ ឈ.
( ម . ព . ពុំជាបើ )។
-
ពុំជាបើ ឈ.
មិនជាបើ, មិនជាបើបីឬមិនជាបីបើ។
-
ពុំជាបើបី ឈ.
( ម . ព . ពុំជាបើ )។
-
ពុំជូកាល គុណនាម
ដែលខុសកាល, ដែលកើតមានក្នុងកាលដ៏ប្លែកខុសធម្មតា
-
ពុំនោះ ឈ.
មួយទៀត, មួយវិញទៀត, មួយវិញសោត, បើមិនដូច្នោះ។ពាក្យជាសន្ធានសម្រាប់ប្រើតសង្កត់សេចក្ដីបន្ទាប់អំពីពាក្យឬ, ឬក៏, ឬថា; ប្រើរៀងបន្តគ្នាតាមលំដាប់មុនក្រោយគឺពាក្យឬត្រូវរៀងមុន, ឬក៏រៀងត្រង់ទី២, ពុំនោះត្រង់ទី៣, ពុំនោះសោតត្រង់ទី៤
-
ពុំនោះសោត ឈ.
មួយទៀត
-
ពុំលង់ឡើយ ឈ.
ពុំយូរឡើយ។
-
ពុំសមបីបើ ឈ.
( ម . ព . ពុំសមបើ )។
-
ពុំសមបើ ឈ.
មិនសមបើឬមិនសមបីបើ។
-
ពុំសាក់បើ ឈ.
ពុំសមបើ
-
ពុំសែន នាម
ឈ្មោះឈើតូចមួយប្រភេទស្ទើរជាស្មៅ, ស្លឹកក្រអូប, គេដាំសម្រាប់ប្រើជាគ្រឿងអប់ឬធ្វើជាថ្នាំរម្ងាប់រោគ
-
ពុះ កិរិយាសព្ទ
កាប់បំបែកដោយសស្ត្រាមានប៉ូវថៅជាដើម
-
ពុះពារ កិរិយាសព្ទ
ជម្នះឧបសគ្គគ្រប់បែបយ៉ាង។
-
ពុះពោរ កិរិយាសព្ទ
( ព . ប្រ .) ខឹងខ្លាំងឬកើតទុក្ខតូចចិត្តខ្លាំងហាក់ដូចជាពុះពោរពេញក្នុងចិត្ត។
-
ពូ នាម
ពាក្យសម្រាប់ក្មួយហៅបុរសជាប្អូនរបស់ឪពុកឬប្អូនរបស់ម្ដាយ ( មាឬឪពុកមា )
-
ពូក នាម
សេនាសនភណ្ឌដែលដេរញាត់គ, សំឡីឬកំណាត់អ្វីៗដែលទន់សម្រាប់ប្រើរងដំណេកឬរងបង្គុយ
-
ពូកែ គុណនាម
ប៉ិន, ដែលមានកម្លាំងច្រើន, មានអំណាចច្រើន, មានចំណេះស្រួចស្រាល់
-
ពូជ នាម
រុក្ខជាតិឬធញ្ញជាតិជាដើមដែលមានកំណើតអាចដុះ, ចេញពន្លក, លូតលាស់តទៅទៀត
-
ពូជគោជ្រលែងពូជស្រីប្ដីលែងពូជឆ្កែបង់ម្ចាស់
ពាក្យទំនៀម។
-
ពូជពង្សឧត្តម នាម
ពូជពង្សខ្ពង់ខ្ពស់។
-
ពូជរបេង នាម
ពូជមនុស្សដែលធ្លាប់តែអ្នកខ្លះមានរោគរបេងឆ្លងពីមាតាបិតាតៗរៀងមកដល់កូនចៅផង។
-
ពូជសាសន៍ នាម
ក្រុមមនុស្សសំខាន់ៗដែលបែងចែកទៅតាមពណ៌សម្បុរនិងភិនភាគរាងកាយផ្សេងៗទៀត
-
ពូជសាសន៍និយម នាម
ពូជនិយម, ការប្រកាន់យកតាមអំណះអំណាងមួយដែលយល់ថាមានឋានានុក្រមនៃសមត្ថភាពឬតម្លៃដែលកំណត់ដោយជីវសាស្ត្រក្នុងចំណោមពូជផ្សេងគ្នា
-
ពូត កិរិយាសព្ទ
ចាប់ប្រមូលដោយដៃធ្វើឱ្យកើតជាដុំ
-
ពូថៅ នាម
( ម . ព . ប៉ូវថៅ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។