ពុំចេរ
អត្ថន័យ (2)
-
1
ឈ.
( ព . បុ .) សូមឱ្យតែ, តាមតែ។ប្រើក្នុងពាក្យកាព្យនិងពាក្យរាយ
ឧទាហរណ៍ ខ្ញុំសូមក្រាបលាទៅផ្ញើរាជ្យនៅក្សត្រថ្លៃថ្លាពុំចេរទ្រង់មេត្តាអត់ទោសប្រោសសត្វជាខ្ញុំ (សាស្ត្រាភោគកុលកុមារ)។រីអញខ្ញុំនេះប្រណិប័តន៍តាមសុចរិតតែសព្វថ្ងៃពុំចេរនឹងទ្រង់មេត្តាប្រោសអត់ទោសអញខ្ញុំមទ្រីក្នុងគ្រានេះម្ដងហោង (មហាវេស្សន្តរជាតកកណ្ឌមទ្រីបព្វៈ)។
-
2
កិរិយាសព្ទ
ពុំដឹង, ពុំចេះ, ពុំស្គាល់
ឧទាហរណ៍ (ព.កា.) ប្រើដឹងតុលហាបប្រើដឹងខ្ពស់ទាបមានភ្នែកយល់ល្អទោះដឹងទឹកមាសពុំចេរនូវថ្មទោះដឹងដី-សពុំចេរសំបុត្រ។ធ្វើស្រែមើលស្មៅសន្តានមើលផៅបម្រើមើលពុតទោះដឹងពុតជាពុំចេរពុតត្បុតដឹងចិត្តបរិសុទ្ធពុំចេរឥរិយា។ (សាស្ត្រាច្បាប់រាជនេតិជាព្រះនិពន្ធនៃព្រះរាជសម្ភារ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)