ពុំសែន
អត្ថន័យ (3)
-
1
នាម
ឈ្មោះឈើតូចមួយប្រភេទស្ទើរជាស្មៅ, ស្លឹកក្រអូប, គេដាំសម្រាប់ប្រើជាគ្រឿងអប់ឬធ្វើជាថ្នាំរម្ងាប់រោគ
ឧទាហរណ៍ ស្លឹកពុំសែន។
-
2
នាម
ឈ្មោះជ័រមួយប្រភេទកើតអំពីការស្លលាយកប៌ូរនិងថ្នាំឯទៀតៗខ្លះផងធ្វើជាបន្ទះតូចៗស្ដើងៗមានសម្បុរ - សភ្លឺក្លិនក្រអូបឆួល, ធ្វើមកពីប្រទេសក្រៅ, សម្រាប់ប្រើធ្វើថ្នាំកែរោគខ្យល់ជាដើម; បើមកពីបរទេសហៅថាពុំសែនទេស។
-
3
នាម
ឈ្មោះស្វាយមួយប្រភេទផ្លែរាងទ្រវែងខាងចុងបន្តិច
ឧទាហរណ៍ ស្វាយពុំសែន (ជាគូគ្នានឹងស្វាយក្បាលដំរី)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)