វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ប ពាក្យដែលផ្ដើមដោយ "ប" មាន 3,263 ពាក្យ
ទំព័រ 56 / 109
-
បើ ឈ.
ប្រសិន, ប្រសិនណាបើ, ប្រសិនណា, ( ពាក្យស្មាន )
-
បើក កិរិយាសព្ទ
ទីទៃពីបិទ, ពីគ្រប, ខ្ទប់, រាំងគឺធ្វើឱ្យច្រហ, ឱ្យមានផ្លូវមានទំនង; ព្រមឱ្យ; ចេញចាយ; បញ្ចេញ; បណ្ដោយតាម
-
បើកកប៉ាល់ កិរិយាសព្ទ
ធ្វើម៉ាស៊ីនកប៉ាល់ឬរថយន្តឱ្យដើរកាន់ចង្កូតតម្រង់ឱ្យលឿនទៅតាមគន្លងតាមផ្លូវ។
-
បើកក្ដោង កិរិយាសព្ទ
លើកក្ដោងឱ្យជក់ខ្យល់ទាញនាំនាវាឱ្យលឿនទៅ។
-
បើកដាក់ កិរិយាសព្ទ
បើកប្រាក់ឬបើករបស់អ្វីៗដាក់ឱ្យប្រើមានកំណត់។
-
បើកដៃ កិរិយាសព្ទ
បណ្ដោយឱ្យ ... តាមត្រូវការ។
-
បើកទឹក កិរិយាសព្ទ
ទម្លាយផ្លូវឱ្យទឹកហូរ។
-
បើកទូក កិរិយាសព្ទ
ពង្រីកទូកឱ្យរីកធំជាងពីមុន។
-
បើកផ្លូវ កិរិយាសព្ទ
យល់ព្រមឱ្យធ្វើអ្វីមួយ ( ម . ព . បើកឱកាសឱ្យក្នុងឱកាស១ផង )
-
បើកព្រះនេត្រ កិរិយាសព្ទ
គូរឬឆ្លាក់សម្រេចឱ្យកើតបានជាភ្នែកទេវរូបឬជាព្រះនេត្រព្រះពុទ្ធរូប ( មុខការសម្រាប់ជាងគំនូរឬជាងឆ្លាក់រូប )។
-
បើកភ្នែក កិរិយាសព្ទ
( ព . ប្រ .) យល់ជាក់ច្បាស់ព្រមទាំងភ្ញាក់ខ្លួនប្រែគំនិត, មិនងងឹតដូចពីដើមហាក់ដូចជាគេបើកភ្នែកមើលឃើញច្បាស់។
-
បើករថយន្ត កិរិយាសព្ទ
( ម . ព . បើកកប៉ាល់ )។
-
បើកលុយ កិរិយាសព្ទ
( ម . ព . បើក៤)។
-
បើកល្វែង កិរិយាសព្ទ
ពង្រីកល្វែងឱ្យរីកធំជាងពីមុន។
-
បើកអំណាច កិរិយាសព្ទ
បើកឱ្យធ្វើតាមអំណាចច្បាប់។ល។
-
បើកឱកាស កិរិយាសព្ទ
បើកវេលាទំនេរឱ្យ។
-
បើកឱកាសឱ្យ កិរិយាសព្ទ
បើកផ្លូវឬទំនងឱ្យ, អនុញ្ញាតឱ្យ; បើកកន្លែងឱ្យ, ឱ្យវេលា។
-
បើពុំនោះ ឈ.
ពាក្យប្រាប់សេចក្ដីកំណត់ផ្សេងដោយឡែកក្នុងប្រយោគនីមួយៗមានន័យថាបើពុំដូច្នោះទេ, បើពុំបានយ៉ាងនោះ, បើពុំធ្វើដូច្នោះ។និបាតនេះប្រើក្នុងសេចក្ដីនៃសង្កាត់ខាងក្រោយ
-
បើពុំនោះសោត ឈ.
បើមិនដូច្នោះទេ
-
បើមិនជួយចូកជួយចែវកុំយកជើងរាទឹក
( ព . ទ . បុ .) បើមិនជួយទំនុកបម្រុងផ្ចុងផ្ដើមឬមិនជួយប្រឹងប្រែងខ្នះខ្នែងឱ្យកើតការទេកុំជំទាស់ឱ្យខូចការខូចដំណើរ ( និយាយខ្លីត្រឹមតែកុំយកជើងរាទឹកក៏បាន )។
-
បើមិនទេសោត ឈ.
បើមិនមែនដូច្នោះទេ
-
បឿន នាម
ត្រឹប, ប្រជុំតិណជាតិផ្សេងៗមានត្រាវ, ត្រកៀត, កំប្លោកជាដើមដែលដុះក្រាស់ចង្អៀតតាន់តាប់លើមមោក, អណ្ដែតលើទឹកក្នុងបឹងឬក្នុងស្រះធំៗអាចដើរជាន់លើបានមិនផុងមិនធ្លុះ
-
បៀ នាម
ឈ្មោះខ្យងសមុទ្ទពួកមួយ, មានតូចមានធំ, សំបកក្រាស់រឹងរលោង, ទ្រង់ទ្រាយជមក្រឡូម, ខាងពោះច្រហមានរបាក់ជាជួរទាំងពីរខាងសណ្ឋានជាធ្មេញ។
-
បៀក កិរិយាសព្ទ
ឆ្កឹះឬកេវវត្ថុជ្រាយលាបកៀរឱ្យជាប់ឱ្យដិត។
-
បៀកថ្នាំ កិរិយាសព្ទ
ឆ្កឹះថ្នាំជ្រាយលាបអណ្ដាតជាដើមដើម្បីឱ្យសះជារោគ។
-
បៀកម្លូ កិរិយាសព្ទ
ឆ្កឹះកំបោរផ្ដិតកៀរឱ្យជាប់នឹងស្លឹកម្លូហើយមូរឬបត់សម្រាប់ទំពាផ្សំជាមួយនឹងស្លា។
-
បៀកស្លា កិរិយាសព្ទ
( ម . ព . បៀកម្លូ )។
-
បៀត កិរិយាសព្ទគុណកិរិយា
អែបប្រប, នែបជិត
-
បៀតបៀន កិរិយាសព្ទ
ជ្រៀតបៀត, យាយី, ធ្វើទុក្ខធ្វើអ្នកដទៃឱ្យបានសេចក្ដីក្ដៅក្រហាយ
-
បៀតសៀត កិរិយាសព្ទ
អែបបំបាំង, សៀតស៊ក។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។