បើក
អត្ថន័យ (4)
-
1
កិរិយាសព្ទ
ទីទៃពីបិទ, ពីគ្រប, ខ្ទប់, រាំងគឺធ្វើឱ្យច្រហ, ឱ្យមានផ្លូវមានទំនង; ព្រមឱ្យ; ចេញចាយ; បញ្ចេញ; បណ្ដោយតាម
ឧទាហរណ៍ បើកទ្វារ, បើកផ្លូវ, បើករបង ...។
-
2
កិរិយាសព្ទ
ចាប់ផ្ដើមដំណើរការបង្កើតឱ្យចេញជារូបរាង
ឧទាហរណ៍ បើកក្រុមហ៊ុនបើកអាជីវកម្មបើកហាងបើកគណនី។
-
3
កិរិយាសព្ទ
បញ្ជាគ្រឿងម៉ាស៊ីនឬឧបករណ៍អេឡិចត្រូនិកឱ្យមានដំណើរការ
ឧទាហរណ៍ បើកឡានបើកម៉ាស៊ីត្រជាក់បើកម៉ាស៊ីនភ្លើង។
-
4
កិរិយាសព្ទ
ទទួលឬដកយកអ្វីមួយ
ឧទាហរណ៍ បើកប្រាក់បៀវត្សបើកអំណោយ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)