បៀ
អត្ថន័យ (3)
-
1
នាម
ឈ្មោះខ្យងសមុទ្ទពួកមួយ, មានតូចមានធំ, សំបកក្រាស់រឹងរលោង, ទ្រង់ទ្រាយជមក្រឡូម, ខាងពោះច្រហមានរបាក់ជាជួរទាំងពីរខាងសណ្ឋានជាធ្មេញ។
-
2
នាម
ឈ្មោះល្បែងស៊ីសង, មាន២យ៉ាងគឺបៀក្រដាស, បៀភ្លុក។
-
3
នាម
ថ្លុកដែលគេទប់នៅមាត់ទឹកក្នុងបឹងរំហាចនិងស្រែជម្រៅជាដើមដោយពូនដីបង្កុងជាភ្លឺខ្ពស់ទុករង្វះតូចជាផ្លូវដាក់សម្រាស់ពេញខាងក្នុងសម្រាប់បញ្ឆោតឱ្យត្រីធំៗចូលជ្រកចាំជាកន្លែងគេទប់រង្វះបាចទឹកចេញហើយចាប់ត្រីនៅពេលគេត្រូវការ
ឧទាហរណ៍ ទប់បៀ, បាបបៀ, ត្រីបៀ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)