វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឯ ពាក្យដែលផ្ដើមដោយ "ឯ" មាន 168 ពាក្យ
ទំព័រ 6 / 6
-
ឯតទគ្គបុគ្គល នាម
បុគ្គលជាឯតទគ្គៈ។
-
ឯតទគ្គបុរស នាម
បុរសជាឯតទគ្គៈ។
-
ឯតទគ្គភាព នាម
ភាពជាឯតទគ្គៈ។
-
ឯតទគ្គា នាម
( ម . ព . ឯតទគ្គ )
-
ឯតទគ្គៈ នាម
អ្នកដែលគេលើកថាលើសលែងឬប្រសើរជាងគេខាងមុខការឬក៏ចំណេះវិជ្ជាណាមួយ
-
ឯតើ គុណកិរិយា
( ម . ព . អ៊ ីតើ “ ទេតើ ”)។
-
ឯថា គុណកិរិយា
( ម . ព . អ៊ ីថា )។
-
ឯថាៈ គុណកិរិយា
( ម . ព . អ៊ ីថាៈ )។
-
ឯទៀត គុណនាម
ក្រៅអំពី, ដទៃ, ផ្សេងទៀត, មួយទៀត
-
ឯនេះ
( ម . ព . ឯណេះ )។
-
ឯនោះ
( ម . ព . ឯណោះ )។
-
ឯភ្នែក
ខាងមុខ, ឯអនាគត។
-
ឯមុខ
ខាងមុខ, ខាងនាយ!។
-
ឯរាវ័ណ នាម
ឈ្មោះដំរីមានក្បាលបីជាព្រះទីន័ងព្រះឥន្ទ្រ
-
ឯលើ
ខាងលើ។
-
ឯវំ កិរិយាសព្ទគុណកិរិយា
យ៉ាងនេះ, ដូច្នេះ; យ៉ាងហ្នឹង, យ៉ាងហ្នឹងហើយ, មែនហើយ; ដោយប្រការដូច្នេះ, ដោយប្រការដូច្នោះ; ដូចសេចក្ដីដែលថាមកហើយនោះ; មានឧបមេយ្យដូច្នោះ; ...។
-
ឯហិភិក្ខុ នាម
ការបួសជាភិក្ខុដោយត្រឹមតែព្រះពុទ្ធដីកាថាអ្នកចូរជាភិក្ខុមក។សម័យបច្ចុប្បន្នការបួសជាភិក្ខុសាមណេរធម្មតាត្រូវកោរសក់កោរពុកមាត់កោរពុកចង្កាត្រូវមានស្បង់ចីពរសង្ឃាដីបាត្រនិងត្រូវមានគ្រូឧបសម្បទាចារ្យ ( អ្នកសូត្រ ) ការរកសង្ឃ ( អ្នកឱ្យត្រៃសរណគមន៍ ) ទើបបួសជាភិក្ខុជាសាមណេរបាន។ឯពាក្យថាបួសជាឯហិភិក្ខុមានតែសម័យព្រះពុទ្ធប៉ុណ្ណោះបច្ចុប្បន្នមិនមានទេ។ពាក្យថាឯហិមានន័យថាចូរមកចូរដល់ < ឥធាតុ + អបច្ច័យ + ហិបញ្ចមីប្រែថាចូរមកចូរដល់។ឯពាក្យថាភិក្ខុមាន័យថាអ្នកឃើញនូវភ័យអ្នកសូមអ្នកទម្លាយនូវកិសេស។សរុបមកពាក្យថាឯហិភិក្ខុមានន័យថាការបួសជាភិក្ខុដោយត្រឹមតែព្រះពុទ្ធវាចាថាអ្នកចូរជាភិក្ខុមកតែប៉ុណ្ណេះក៏បានឡើងជាភិក្ខុភាវៈ ( គឺកើតជាភិក្ខុដោយមិនចាច់កោរសក់មិនបាច់កោរពុកមាត់មិនបាច់កោរពុកចង្កាមិនបាច់រកស្បង់ចីពរឬបាត្រទេគឺរបស់ទាំងនេះកើតឡើងព្រមឯងក្នុងពេលព្រះពុទ្ធទ្រង់មានព្រះពុទ្ធដីកាថាអ្នកចូរជាភិក្ខុមកចុះ )។
-
ឯអាកាស
នាអាកាសឬឰដ៏អាកាស។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។