វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 97 / 169
-
អលជ្ជីបព្វជិត នាម
( ម . ព . អលជ្ជីភិក្ខុ )។
-
អលជ្ជីបុគ្គល នាម
បុគ្គលឥតខ្មាស។
-
អលជ្ជីភាព នាម
ភាពឬដំណើររបស់អ្នកឥតខ្មាស។
-
អលជ្ជីភិក្ខុ នាម
ភិក្ខុ, បព្វជិត, សមណៈឥតខ្មាស។
-
អលជ្ជីសមណៈ នាម
( ម . ព . អលជ្ជីភិក្ខុ )។
-
អលសភាព នាម
ភាពនៃបុគ្គលខ្ជិលច្រអូស, អំពើច្រអូស, ការទំរន់ឬកៀចមិនចង់អើពើនឹងកិច្ចការទាំងពួង
-
អលាភ នាម
ការឥតលាភ, ការខានបាន, ដំណើរប្រទះលើការខានបាន; ការខាតបង់
-
អលាភការណ៍ នាម
ហេតុដែលនាំឱ្យឥតលាភ, ឱ្យខានបាន, ឱ្យខាតបង់។
-
អលាភបុគ្គល នាម
បុគ្គលឥតលាភ។
-
អលាភសម័យ នាម
សម័យឥតលាភគឺសម័យដែលមិនប្រទះលើការបាន។
-
អលាភហេតុ នាម
( ម . ព . អលាភការណ៍ )។
-
អលាភា ឧទានសព្ទ
( ម . ព . អលាភោ!)។
-
អលាភោ នាមឧទានសព្ទ
ដូចគ្នានឹងអលាភ។
-
អលាភៈ នាម
( ម . ព . អលាភ )។
-
អលិង្គ គុណនាមនាម
ដែលមិនប្រាកដជាលិង្គអ្វី; ដែលមិនមានគ្រឿងសម្គាល់។សព្ទដែលឥតភេទគឺសព្ទដែលមិនមែនជាភេទប្រុស, ភេទស្រីឬភេទខ្ទើយឡើយ
-
អលោភ នាម
សេចក្ដីមិនជំពាក់ចិត្ត; ដំណើរឥតលោភ
-
អលោភចិត្ត នាម
ចិត្តឥតលោភ។
-
អលោភចេតនា នាម
គំនិតឥតលោភ។
-
អលោភោ គុណនាម
ដែលឥតលោភឬដែលមិនសូវមានលោភ
-
អលោភៈ នាម
( ម . ព . អលោភ )។
-
អល់អែក កិរិយាសព្ទគុណកិរិយា
ស្ទាក់ស្ទើរ
-
អល្បវិទ្យ នាម
( ម . ព . អប្បវិជ្ជ )។
-
អល្បវិទ្យា
( ម . ព . អប្បវិជ្ជ )។
-
អល្លោ ឧទានសព្ទ
ពាក្យសម្រាប់បន្លឺក្នុងការឱ្យដំណឹងឬសួរគ្នាជាមុននៅវេលាផ្ដើមនិយាយដោយទូរសព្ទ
-
អវកដ គុណនាម
ដែលមានន័យ, មានដំណើរ, មានទំនងផ្សេងគ្នា; ដែលជាទំនាស់នឹងគ្នា, ដែលផ្ទុយគ្នា, ដែលទីទៃពីគ្នា, ដែលផ្សេងគ្នាឬដោយខ្លួនពីគ្នា
-
អវកាស នាម
( ម . ព . ឱកាស )។
-
អវកាសយាន នាម
( ម . ព . យានអវកាស )។
-
អវកាសយានដ្ឋាន នាម
មូលដ្ឋានសម្រាប់បាញ់បង្ហោះរក្សាទុកនិងធ្វើពិសោធន៍យានអវកាស
-
អវកាសយានិក នាម
អ្នកដែលធ្វើដំណើរតាមយានអវកាស
-
អវកាសវិទ្យា នាម
ផ្នែកមួយនៃតារាវិទ្យាដែលសិក្សាអំពីដើមកំណើតនិងរចនាសម្ព័ន្ធរបស់អវកាស
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។