អលិង្គ
អត្ថន័យ
-
1
គុ., ន.
ដែលមិនប្រាកដជាលិង្គអ្វី; ដែលមិនមានគ្រឿងសម្គាល់។សព្ទដែលឥតភេទគឺសព្ទដែលមិនមែនជាភេទប្រុស, ភេទស្រីឬភេទខ្ទើយឡើយ
ឧទាហរណ៍ ពាក្យថាផង, ក្ដី, ក៏ដោយ, ដែរ, ទោះ, ទោះបី, បើជាដើមជាអលិង្គ (ព.វ. សំ.បា.)។សម្រាប់ភាសាខ្មែរ, ពាក្យថាបង, ប្អូន, កូន, ចៅ, សេះ, ដំរីជាដើមជាអលិង្គព្រោះពុំទាន់ប្រាកដជាភេទអ្វីនៅឡើយ, លុះតែមានពាក្យថាប្រុស, ស្រី, ឈ្មោល, ញីមកផ្សំផងទើបប្រាកដថាជាបុំ. ឬឥត្ថីលិង្គសម្រាប់ជាតិលិង្គ (ព.វ.)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)