វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 86 / 169
-
អមរបតី នាម
ម្ចាស់ឬចៅហ្វាយទេវតា ( ព្រះឥន្ទ្រ )។
-
អមរបព៌ត នាម
ភ្នំទេវតាគឺភ្នំសុមេរុ។
-
អមរបុរី នាម
( ម . ព . អមរបុរៈ )។
-
អមរបុរៈ នាម
ក្រុងរបស់ទេវតា។
-
អមរពិមាន នាម
( ម . ព . អមរវិមាន )។
-
អមរយោសិត នាម
ស្រីសួគ៌។
-
អមររាជ នាម
ស្ដេចទេវតា ( ព្រះឥន្ទ្រ )។
-
អមររ័ត្ន នាម
ពេជ្រ។
-
អមរលោក នាម
ឋានសួគ៌។
-
អមរវិមាន នាម
វិមានឬលំនៅទេវតា។
-
អមរវេស្ម័ន នាម
( ម . ព . អមរវិមាន )។
-
អមរសព្ទ នាម
សំឡេងទេវតា។
-
អមរស្ត្រី នាម
( ម . ព . អមរយោសិត )។
-
អមរាគារ នាម
ផ្ទះទេវតា; ទេវស្ថាន; ចេតិយ, ចេតិយដ្ឋាន។
-
អមរាទ្រិ នាម
( ម . ព . អមរបព៌ត )។
-
អមរាវិក្ខេប នាម
ការនិយាយមិនឱ្យស្លាប់ពាក្យ។
-
អមរាវិក្ខេបទិដ្ឋិ នាម
( ម . ព . អមរាវិក្ខេប )។
-
អមរិន្ទ នាម
អ្នកដែលជាធំជាងទេវតា ( ព្រះឥន្ទ្រ )។
-
អមរេន្ទ្រ នាម
( ម . ព . អមរិន្ទ )។
-
អមាត្យ នាម
មន្ត្រីអ្នកស្និទ្ធជិតនឹងព្រះរាជា, មន្ត្រីអ្នកប្រឹក្សាកិច្ចការផែនដីជាមួយនឹងព្រះរាជា។ខ្មែរច្រើនប្រើសំដៅសេចក្ដីថា " នាហ្មឺនខ្ញុំរាជការក្នុងព្រះរាជសម្នាក់ឬខ្ញុំរាជការជិតព្រះអង្គ "។
-
អមាត្យាធិបតី នាម
អធិបតីនៃពួកអមាត្យ ( សេនាបតីធំ; នាយករដ្ឋមន្ត្រី )។
-
អមាវសី នាម
រាត្រីដែលមានពន្លឺព្រះអាទិត្យនិងពន្លឺព្រះចន្ទ្រនៅរួមជាមួយគ្នាឬរាត្រីដែលមានពន្លឺព្រះអាទិត្យគ្របបាំងពន្លឺព្រះចន្ទ្រគឺយប់ខែដាច់ ( យប់១៤រោចឬ១៥រោចនៃខែខាងចន្ទគតិ )
-
អមាវាសី នាម
( ម . ព . អមាវសី )។
-
អមិដា នាម
( ម . ព . អមិតាភៈ )។
-
អមិត គុណនាម
ដែលរាប់ពុំបាន, រាប់ពុំអស់, ច្រើនឥតគណនា។អមិតទ្រព្យ, អមិតធនឬអមិតភោគទ្រព្យច្រើនរាប់ពុំអស់; អ្នកដែលមានទ្រព្យច្រើនឥតគណនា។
-
អមិតផល
ផ្លែច្រើនឬឈើដែលមានផ្លែច្រើនរាប់ពុំអស់។
-
អមិតាភៈ នាម
អ្នកដែលមានពន្លឺឬរស្មីរាប់ពុំបានគឺមានពន្លឺឬរស្មីច្រើនឥតគណនា។ជានាមព្រះធ្យានិពុទ្ធដែលពួកពុទ្ធសាសនិកខាងមហាយានសន្មត
-
អមិតាយុស នាម
( ម . ព . អមិតាភៈ )។
-
អមិត្ត នាម
អ្នកដែលមិនមែនជាមិត្រ ( សត្រូវ )។
-
អមិត្តតាបនា នាម
ឈ្មោះស្ត្រីម្នាក់ជាបុត្រីព្រាហ្មណ៍ប្រពន្ធតាជូជកមាននិយាយក្នុងរឿងមហាវេស្សន្តរជាតកកណ្ឌទី៥ ( ជូជកកណ្ឌ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។