អមិតាភៈ
នាម
អត្ថន័យ
-
1
នាម
អ្នកដែលមានពន្លឺឬរស្មីរាប់ពុំបានគឺមានពន្លឺឬរស្មីច្រើនឥតគណនា។ជានាមព្រះធ្យានិពុទ្ធដែលពួកពុទ្ធសាសនិកខាងមហាយានសន្មត
ឧទាហរណ៍ ព្រះអមិតាភៈទ្រង់ប្រតិស្ឋាននៅឯឋានសុខាវតី។មហាយានិកពួកខ្លះហៅអមិតាយុស "ព្រះពុទ្ធមានព្រះជន្មរាប់ពុំអស់គឺមានព្រះជន្មវែងឥតគណនា"; ហៅខ្លីត្រឹមតែអមិតា; ពួកខ្លះហៅក្លាយជាអមិដា, ខ្លះហៅអយីដា។ល។ (មានសេចក្ដីពិស្ដារនៅក្នុងគម្ពីរលទ្ធិមហាយាន, ខាងលទ្ធិហីនយានមិនមាននិយាយសោះឡើយ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)