វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 85 / 169
-
អភ័យឯកសិទ្ធិ នាម
អំណាចដោយឡែកការពារមិនឱ្យភ័យ; ច្បាប់ពិសេសសម្រាប់ជនមួយរូបឬមួយក្រុមដែលមិនទួទៅដល់ជនឯទៀត; សេចក្ដីសម្រេចតាមអំណាចច្បាប់ផ្សេងដោយឡែកសម្រាប់លស់លាឱ្យរួចពន្ធ
-
អភ្យាគត នាម
អ្នកដែលមករក, ភ្ញៀវ។
-
អភ្យាគតា នាម
( ម . ព . អភ្យាគត )។
-
អភ្យាគម នាម
សង្គ្រាម
-
អភ្យាគមនាគមន៍ នាម
ការទៅមកសួរសុខទុក្ខគ្នា
-
អភ្រំសៈ នាម
សម្ដីប្រាក្រឹតមួយបែប។
-
អម គុណកិរិយាគុណនាម
ដែលអែបទាំងពីរខាងតែមិនដិតដល់គ្នាមិនប៉ះគ្នា
-
អមគម កិរិយាសព្ទ
អបស្ទប, ទល់ទប់, ជ្រោមជ្រែងឱ្យមាំ, ឱ្យនឹង
-
អមគាង នាម
ពុកចង្កាដែលដុះជាប់ពីចង្កាទៅដល់ចុងឆ្អឹងថ្គាមឬដុះឡើងទៅទល់នឹងជើងសក់ទាំងពីរខាងក៏មាន
-
អមច្ចា នាម
អមាត្យទាំងឡាយ, ពួកអមាត្យ
-
អមជ្ឈន្តិក គុណនាម
ដែលហួសប្រមាណហួសហេតុដែលគ្មានសេចក្ដីសន្តោសដែលមិនតាំងខ្លួននៅជាកណ្ដាល។
-
អមត គុណនាម
ដែលមិនស្លាប់, មិនចេះស្លាប់; ដែលមិនដាច់, មិនស្រាក ( ដែលមានជានិច្ច )។
-
អមតបទ នាម
ផ្លូវព្រះនិព្វានគឺបដិបទាជាផ្លូវទៅព្រះនិព្វាន ( ព . ពុ .)។
-
អមតបុប្ផ
ដែលមានផ្កាមិនដាច់ ( ដែលមានផ្កាជានិច្ច )
-
អមតផល
ដែលមានផ្លែមិនដាច់ ( ដែលមានផ្លែបន្តជានិច្ច )
-
អមតមហានិព្វាន នាម
មហានិព្វានឈ្មោះអមតៈឬអម្រឹត ( ព្រោះមិនចេះស្លាប់ )។
-
អមតរស នាម
រសនៃព្រះនិព្វានឬរសនៃទឹកទិព្វ, រសនៃសុធាភោជន។
-
អមតៈ គុណនាមនាម
( ម . ព . អមត )។
-
អមត្តញ្ញុតា នាម
ភាពនៃជនអ្នកមិនដឹងប្រមាណ, ការមិនស្គាល់ប្រមាណក្នុងទីប្រជុំ, ក្នុងភោជនាហារ, ក្នុងវេលានីមួយជាដើម
-
អមត្តញ្ញូ នាមគុណនាម
ជនអ្នកមិនដឹងប្រមាណ; ដែលមិនស្គាល់ប្រមាណ, ដែលមិនចេះលៃលកឱ្យបានសមរម្យក្នុងទីប្រជុំជាដើម
-
អមនុស្ស នាម
សត្វអទិស្សមានកាយមិនមែនមនុស្សគឺទេវតា, ភូត, បិសាច, ខ្មោច, យក្ស, អសុរកាយ, ... ( ច្រើនសំដៅភូត, បិសាច, ខ្មោច, អសុរកាយ )
-
អមនុស្សកន្តារ
ផ្លូវលំបាកព្រោះអមនុស្សមានយក្សជាដើម។
-
អមនុស្សធម៌ នាម
អំពើឬសន្តានចិត្តកាចសាហាវឃោរឃៅដូចសត្វតិរច្ឆាន។
-
អមរ នាម
ទេវតា ( ទេវតាបានជាហៅអមរដោយអត្ថន័យថា " មិនស្លាប់ឬក្រស្លាប់ " សំដៅសេចក្ដីថា " មានអាយុវែងនៅបានយូរអង្វែងឆ្នាំណាស់ទើបស្លាប់ ")
-
អមរកញ្ញា នាម
ស្ត្រីក្រមុំទេវតា។
-
អមរកន្យា នាម
( ម . ព . អមរកញ្ញា )។
-
អមរគោយាន នាម
( ម . ព . អបរគោយាន )។
-
អមរទ្រុម នាម
ឈើរបស់ទេវតាគឺបារិជាតព្រឹក្ស ( ក្នុងឋានត្រ័យត្រិង្ស )។
-
អមរនិករ នាម
ពួកទេវតា។
-
អមរនិកាយ នាម
( ម . ព . អមរនិករ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។