អមគម
កិរិយាសព្ទ
អត្ថន័យ
-
1
កិរិយាសព្ទ
អបស្ទប, ទល់ទប់, ជ្រោមជ្រែងឱ្យមាំ, ឱ្យនឹង
ឧទាហរណ៍ ទឡ្ហអមគមកុំឱ្យរលំ។ (ព.កា.) ថាជនចាស់ទ្រែមទ្រមឈើច្រត់អមគមបង្ការក្រែងដួលចាស់ដួលម្ដងៗច្រើនតែពុំស្រួលជួនស្លាប់ព្រោះដួលក៏សឹងតែមាន។គួរចាស់ព្រឹទ្ធាកាលបើជរាចូលមកទន្ទ្រានត្រូវប្រើឈើច្រត់អមគមគ្រាន់បានទឡ្ហទប់រូបប្រាណកុំឱ្យជ្រុលដួល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)