វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 84 / 169
-
អភិសាបន៍ នាម
( ម . ព . អភិសាប )។
-
អភិសារ នាម
ការបានចួបឬបានប្រទះ, ការពើបពះ។
-
អភិសិត
( ម . ព . អភិសិទ្ធិ )។
-
អភិសិត្តរាជ នាម
ព្រះរាជាដែលបានអភិសេករួចហើយ ( ក្សត្រិយ៍ទ្រង់រាជ្យ )។វេវ . មុទ្ធាភិសិត្តរាជ ( ព . ផ្ទ .) អនភិសិត្តរាជ។
-
អភិសិទ្ធិ នាម
សេចក្ដីសម្រេចសព្វគ្រប់ឬដាច់ខាត។
-
អភិសូន្យ នាម
ការធ្វើឱ្យសាបសូន្យការបំបិទលែងឱ្យមាន។
-
អភិសេក នាម
ការស្រោចទឹកក្លស់ទឹកស័ង្ខ ( លើព្រះសិរ្ស៍លោកអ្នកមានបុញ្ញាភិនីហារ ) សន្មតឱ្យឡើងពេញទីជាក្សត្រិយ៍ទ្រង់រាជ្យ។ការប្រោះព្រំបាចសាចគ្រឿងគន្ធពិដោរថ្វាយពរថ្វាយជ័យចំពោះព្រះពុទ្ធរូបដែលកសាងថ្មីក៏ហៅអភិសេកដែរ
-
អភិសោធ កិរិយាសព្ទ
ជម្រះ, លាង, សម្អាតដោយក្រៃលែង; សម្រេចសេចក្ដីដាច់ស្រេច; ផ្ទៀងតម្រូវឬផ្ទៀងសម្រេចដោយត្រឹមត្រូវ
-
អភិសោធន៍ នាម
ការជម្រះ, ការលាង, ការសម្អាតដោយក្រៃលែង; ការសម្រេចសេចក្ដីដាច់ស្រេច; ការផ្ទៀងសម្រេច
-
អភិស្នេហា នាម
ការចូលចិត្តអ្វីមួយខ្លាំង។
-
អភិហារ នាម
ការដណ្ដើមឬឆក់យកអីវ៉ាន់; ការតស៊ូពេញកម្លាំង។
-
អភិហារិន នាម
ចោរអ្នកដណ្ដើមឬឆក់យកអីវ៉ាន់។
-
អភិហារិនី នាម
( ម . ព . អភិហារិន )។
-
អភិហារី នាម
( ម . ព . អភិហារិន )។
-
អភូត គុណនាម
ដែលមិនកើត, មិនមាន; ដែលមិនពិត, មិនមែន, ពុំប្រាកដ
-
អភូតការណ៍ នាម
ការណ៍ឬហេតុមិនពិត។
-
អភូតបុព្វ គុណនាម
ដែលមិនធ្លាប់មាន, មិនដែលមាន។
-
អភូតវាចា នាម
សម្ដីមិនពិត។
-
អភូតវាទ នាម
( ម . ព . អភូតវាចា )។
-
អភូតវាទិន នាម
អ្នកដែលច្រើនតែនិយាយពាក្យមិនពិត។
-
អភូតវាទិនី នាម
( ម . ព . អភូតវាទិន )។
-
អភូតវាទី នាម
( ម . ព . អភូតវាទិន )។
-
អភូតហេតុ នាម
( ម . ព . អភូតការណ៍ )។
-
អភេជ្ជរូប គុណនាមនាម
ដែលមានសភាពរឹងប៉ឹង, មាំ, ជាប់បានយូរ, មិនងាយធ្លុះធ្លាយ, ជាស្ថាពរ
-
អភេទ នាម
ដែលមិនផ្សេងគ្នា, មិនប្លែកគ្នា; អ្វីៗដែលដូចគ្នា, ដំណើរត្រូវបែបគ្នា
-
អភេទនីយ៍ គុណនាម
គង់ដែលកាប់មិនមុតដែលមិនអាចបំផ្លាញបាន។
-
អភ័ព្យ គុណនាម
( ម . ព . អភ័ព្វ )។
-
អភ័ព្វ គុណនាម
ដែលមិនគួរ, ពុំគួរដល់កិច្ចការ, ដែលពុំអាច; ដែលឥតសំណាងល្អ, មានសំណាងតិច; ដែលឃ្វាងចាកប្រយោជន៍ឬឃ្វាងចាកមគ្គផល។
-
អភ័ព្វបុគ្គល នាម
( ច្ប .) បុគ្គលដែលពុំអាចក្លាយជាសន្តតិជនឬពុំអាចទទួលទ្រព្យតាមមរតកសាសន៍បាន។
-
អភ័យ នាម
ការឥតភ័យ, ឥតខ្លាច; ការមិនប្រកាន់ទោស, មិនយកទោស, មិនចាប់ទោស; ការមិនបៀតបៀនឲ្យភិតភ័យ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។