រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អភិសេក

នាម

អត្ថន័យ

  1. 1

    នាម

    ការ​ស្រោច​ទឹក​ក្លស់​ទឹក​ស័ង្ខ ( លើ​ព្រះ​សិរ្ស៍​លោក​អ្នក​មាន​បុញ្ញា​ភិនី​ហារ ) សន្មត​ឱ្យ​ឡើង​ពេញ​ទី​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ​។​ការ​ប្រោះព្រំ​បាច​សាច​គ្រឿង​គន្ធ​ពិដោរ​ថ្វាយ​ពរ​ថ្វាយ​ជ័យ​ចំពោះ​ព្រះ​ពុទ្ធ​រូប​ដែល​កសាង​ថ្មី​ក៏​ហៅ​អភិសេក​ដែរ

    ឧទាហរណ៍ អភិសេកព្រះ (ធ្វើតាមដំណើររឿង​កាលដែលព្រះសក្យមុនីគោតម​ទ្រង់បានត្រាស់ជាព្រះពុទ្ធរួចស្រេចហើយ, ក្នុងវេលាភ្លាមៗនោះ, ពួកទេវតានំាគ្នាមកប្រោះព្រំបាចសាចគ្រឿងគន្ធពិដោរទិព្វថ្វាយពរសព្ទសាធុការថា "ព្រះពុទ្ធឈ្នះមារហើយ! មារមានចិត្តបាបចាញ់ព្រះអង្គហើយ!"។​ពាក្យ​អភិសេក​នេះខ្មែរប្រើជា​កិ. ផងក៏មាន។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម