វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 78 / 169
-
អព្យត្តា នាម
( ម . ព . អព្យត្ត )។
-
អព្យព នាម
ពាក្យប្រើក្លាយមកពីអពយព ( ម . ព . អពយព១)។
-
អព្យយសព្ទ នាម
( ម . ព . អព្យយៈ )។
-
អព្យយីភាព នាម
ឈ្មោះសមាសឬសមាសនាមក្នុងភាសាបាលីនិងសំស្ក្រឹតដែលកំណត់ដោយមានឧបសគ្គនិបាតរៀងភ្ជាប់ពីខាងដើមហើយប្រើជានបុំ . ឯកវចនៈ ( ព . វ . បា . សំ .)។
-
អព្យយីភាវៈ នាម
( ម . ព . អព្យយីភាព )។
-
អព្យយៈ នាម
និបាតសព្ទ, ឧបសគ្គសព្ទនិងពួកបច្ច័យដែលហៅថាអព្យយបច្ច័យជាអលិង្គសម្រាប់ប្រើក្នុងភាសាបាលីនិងសំស្ក្រឹត ( ព . វ . បា . សំ .)។
-
អព្យាកត គុណនាម
( ម . ព . អព្យាក្រឹត )។
-
អព្យាកតចិត្ត នាម
ចិត្តអព្យាក្រឹត។
-
អព្យាកតធម៌ នាម
ធម៌អព្យាក្រឹត។
-
អព្យាកតភាព នាម
ភាពជាអ្នកកណ្ដាលៗ, ភាពនៃបុគ្គលដែលតាំងខ្លួនជាអ្នកកណ្ដាល, ដែលមិនចូលក្នុងបក្សពួកខាងណា
-
អព្យាកតៈ គុណនាម
( ម . ព . អព្យាក្រឹត )។
-
អព្យាក្រឹត គុណនាម
ដែលមិនច្បាស់; ពុំប្រាកដ, មិនដាច់ស្រេច, មិនស្រេចជាទៅខាងណា; ដែលជាកណ្ដាល
-
អព្យាក្រឹតនិយម នាម
( វិ . ន .) លទ្ធិឬប្រព័ន្ធនយោបាយដែលប្រទេសមួយប្រកាន់យកគោលការណ៍អព្យាក្រឹតក្នុងទំនាក់ទំនងជាមួយប្រទេសណាមួយឬក្រុមប្រទេសណាមួយក្នុងគោលបំណងគេចពីការជ្រៀតជ្រែករបស់ប្រទេសមហាអំណាចនិងដើម្បីរក្សាសន្តិភាព
-
អព្យាក្រឹតភាព នាម
( វិ . ន .) គោលនយោបាយប្រកាន់យកដោយរដ្ឋមួយដែលមិនចូលរួមក្នុងសង្គ្រាមណាមួយដែលមានការពាក់ព័ន្ធនឹងរដ្ឋពីរឬច្រើន។
-
អព្យាបាទ នាម
ការមិនព្យាបាទគឺការមិនចងគំនុំ, មិនគុំកួន
-
អព្យ័ត្ត គុណនាម
( ម . ព . អព្យត្ត )។
-
អព្រហ្មចរិយ នាម
ការមិនប្រព្រឹត្តព្រហ្មចរិយឬព្រហ្មចារ្យ ( ហៅអព្រហ្មចរិយធម៌ក៏បាន )។
-
អព្រហ្មចារិន នាម
( ម . ព . អព្រហ្មចារី។
-
អព្រហ្មចារិនី នាម
( ម . ព . អព្រហ្មចារី )។
-
អព្រហ្មចារី នាម
អ្នកដែលមិនមែនជាព្រហ្មចារី។
-
អព្រហ្មចារ្យ នាម
( ម . ព . អព្រហ្មចរិយ )។
-
អព្វុទ គុណនាមនាម
សំខ្យាចំនួនមួយរយសែនវិន្ទុ។
-
អព្វុទៈ គុណនាម
( ម . ព . អព្វុទ )។
-
អព្វោហារិក គុណនាម
ដែលមិនប្រកបដោយវោហារឬដែលមិនមានវោហារគឺដែលប្រាកដជាមានប៉ុន្តែល្អិតណាស់ឬកំបាំងណាស់ពិបាកនិយាយប្រាប់គ្នាឬនិយាយប្រាប់គ្នាមិនកើត ( ដូចជាថ្មឬក្រួសសឹងមានវត្ថុ៨យ៉ាងនៅនោះគឺដី, ទឹក, ភ្លើង, ខ្យល់, សម្បុរ, ក្លិន, ចំហាយ, ឱជារស; វត្ថុ៣យ៉ាងគឺទឹក, ភ្លើង, ខ្យល់ដែលប្រាកដជាមាននៅនាថ្មឬគ្រួសនោះជាអព្វោហារិកព្រោះគ្រាន់តែមានមែនប៉ុន្តែល្អិតណាស់កំបាំងណាស់ពិបាកនិយាយប្រាប់គ្នា។ពុំនោះដូចសុរាដែលគេដាក់បន្តិចបន្តួចក្នុងសម្លផ្សំជាគ្រឿងកាត់ចម្អាបមានក្លិនមិនប្រាកដជាសុរាឡើយយ៉ាងនេះក៏ជាអព្វោហារិក ...។
-
អព្វោហារិកា គុណនាម
( ម . ព . អព្វោហារិក )។
-
អព្វោហារិកោ គុណនាម
( ម . ព . អព្វោហារិក )។
-
អព្វោហារិកំ គុណនាម
( ម . ព . អព្វោហារិក )។
-
អភញ្វគមនា នាម
( ម . ព . អភញ្វគមន៍ )។
-
អភញ្វគមន៍ នាម
អ្នកដែលមានឧបនិស្ស័យស្តើងស្តួចឬដែលមានសំណាងតិចពុំអាចនឹងសម្រេចមគ្គផលបាន។
-
អភព្វជាតិ នាម
កំណើតអភ័ព្វ។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។