អព្វោហារិក
អត្ថន័យ
-
1
គុណនាម
ដែលមិនប្រកបដោយវោហារឬដែលមិនមានវោហារគឺដែលប្រាកដជាមានប៉ុន្តែល្អិតណាស់ឬកំបាំងណាស់ពិបាកនិយាយប្រាប់គ្នាឬនិយាយប្រាប់គ្នាមិនកើត ( ដូចជាថ្មឬក្រួសសឹងមានវត្ថុ៨យ៉ាងនៅនោះគឺដី, ទឹក, ភ្លើង, ខ្យល់, សម្បុរ, ក្លិន, ចំហាយ, ឱជារស; វត្ថុ៣យ៉ាងគឺទឹក, ភ្លើង, ខ្យល់ដែលប្រាកដជាមាននៅនាថ្មឬគ្រួសនោះជាអព្វោហារិកព្រោះគ្រាន់តែមានមែនប៉ុន្តែល្អិតណាស់កំបាំងណាស់ពិបាកនិយាយប្រាប់គ្នា។ពុំនោះដូចសុរាដែលគេដាក់បន្តិចបន្តួចក្នុងសម្លផ្សំជាគ្រឿងកាត់ចម្អាបមានក្លិនមិនប្រាកដជាសុរាឡើយយ៉ាងនេះក៏ជាអព្វោហារិក ...។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)