វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 77 / 169
-
អព្ភក្ខានវាទិនី នាម
( ម . ព . អព្ភក្ខានវាទី )។
-
អព្ភក្ខានវាទី នាម
អ្នកដែលហៃឬប៉ិនខាងការនិយាយបង្កាច់។
-
អព្ភន្តរ នាម
ខាងក្នុង, ប៉ែកខាងក្នុង, ចន្លោះឬរវាងខាងក្នុង; កណ្ដាល, ទីចំពាក់កណ្ដាល។
-
អព្ភន្តរកិរិយា នាម
កិរិយាខាងក្នុងគឺកិរិយាក្រឹតដែលចុះអន្តបច្ច័យឬមានបច្ច័យជាវិសេសនៈនៃនាមនាម ( ពាក្យប្រើក្នុងវេយ្យាករណ៍បាលីនិងសំស្ក្រឹត )។
-
អព្ភន្តរញ្ញាណ នាម
( ទស្សនៈ .) លទ្ធភាពនៃការយល់ដឹងឬការដឹងអ្វីមួយភ្លាមៗដោយមិនចាំបាច់ឆ្លងកាត់ការគិតការពិចារណាឬការពិសោធ
-
អព្ភន្តរញ្ញាណនិយម នាម
( ទស្សនៈ .) លទ្ធិមួយដែលអះអាងថាពុទ្ធិពិតគឺពុទ្ធិដែលកើតពីអព្ភន្តរញ្ញាណ
-
អព្ភន្តរត្ថ នាម
រូបសេចក្ដីដែលនៅក្នុងអព្ភន្តរសញ្ញា ( លេខក្នុង ), ដូចជាកាលព្រះសក្យមុនីសម្មាសម្ពុទ្ធទ្រង់ជិតចូលបរិនិព្វានទ្រង់ត្រាស់ផ្ដាំថា " អ្នកទាំងឡាយចូរកុំប្រមាទ! "។
-
អព្ភន្តរសញ្ញា នាម
ពាក្យសន្មតហៅវណ្ណយុត្តដែលពួកវេយ្យាករណបណ្ឌិតក្នុងប្រទេសអឺរ៉ុបបង្កើតឡើងសម្រាប់ប្រើរាំងពាក្យឬសេចក្ដីនីមួយ, មានរូបសណ្ឋានពីរបែបគឺ " " ឬ « » សម័យសព្វថ្ងៃនេះខ្មែរក៏ប្រើដែរ។
-
អព្ភន្តរសព្ទ នាម
សព្ទក្នុងអព្ភន្តរសញ្ញាគឺពាក្យដែលនៅក្នុងវណ្ណយុត្តិ " " នេះឬ « » នេះ, ដូចជាបរាជ័យ " ចាញ់ "; អបរាជ័យ " ឈ្នះ; ជម្នះ "។
-
អព្ភន្តរសីមា នាម
( ព . វិ .) អពទ្ធសីមាដែលសន្មតទីក្នុងព្រៃសុទ្ធកំណត់ត្រឹម៧អព្ភន្តរជុំវិញរៀងរាល់ខ្លួន។
-
អព្ភន្តរស័ព្ទ នាម
( ម . ព . អព្ភន្តរសព្ទ )។
-
អព្ភន្តរ័ត្ថ
( ម . ព . អព្ភន្តរត្ថ )។
-
អព្ភមុត្ត គុណនាម
ដែលផុតស្រឡះពីពពកឬដែលស្រឡះផុតពីពពក
-
អព្ភសន្និបាត នាម
ប្រជុំពពកគឺពពកក្រាស់ដែលឈរច្រូងឬពពកខ្មៅខាប់រកកល់បង្អុរភ្លៀង; អ័ព្ទក្រាស់ជិតជាដុំដោយអន្លើៗ។
-
អព្ភា នាម
( ម . ព . អព្ភ )។
-
អព្ភាន នាម
ការទាញត្រឡប់ឬទាញចូលមកវិញ; ការត្រឡប់រាប់រកយកជាគ្នាវិញ។
-
អព្ភាស នាម
ការបង្វឹកឬបង្ហាត់; ការដាក់ថែមឬបន្ថែម; ការដាក់ផ្ទួន; ការធ្វើឱ្យមាំ, ឱ្យរឹងប៉ឹង។ក្នុងវេយ្យាករណ៍បាលីនិងសំស្ក្រឹតហៅអក្សរដែលថែមមួយតួទៀតពីខាងដើមតាមបែបដែលមានកំណត់ឱ្យប្រើដើម្បីឱ្យប្លែកពីប្រក្រតី ( ប្រើដាក់ថែមពីខាងដើមបានចំពោះតែអក្សរសិថិលតាមវគ្គរបស់ខ្លួន; ឯអក្សរក្នុងអវគ្គមិននិយាយពីសិថិលទេ, សម្រាប់ភាសាខ្មែរប្រើបានតាមគួរដល់ការប្រកប ), ដូចជាទេតិអព្ភាសជាទទាតិ " ( គេ ) ឱ្យ " ជាដើម។ក្នុងភាសាខ្មែរក៏មានប្រើអព្ភាសច្រើនណាស់, ដូចជាក្រូសៗ, ខុងៗ, គ្រើមៗ, ឃុកៗ, ច្រែតៗ, ឆតៗ, ត្រុនៗ, ទើមៗ, ទ្រមៗ, ពើមៗ, ភ្លឹមៗ, ភ្លើៗ, វិចៗ, វើកៗ, អព្ភាសជាកក្រូស, កខុង, គគ្រើម, គឃុក, ចច្រែត, ចឆត, តត្រុន, ទទើម, ទទ្រម, ពពើម, ពភ្លឹម, ពភ្លើ, រវិច, រវើកជាដើម ( អព្ភាសសម្រាប់ភាសាខ្មែរមានទំនងស្រដៀងគ្នានឹងបុព្វបទដែរ។
-
អព្ភាសបទ នាម
( ភាសា .) រូបតាសម្រាប់ប្រើដើម្បីបង្កើតពាក្យកម្លាយឬកម្លាយលើកម្លាយសម្រាប់ភ្ជាប់នឹងពាក្យប្ញស។បញ្ញត្តិនេះត្រូវបានគេសម្គាល់ដោយពាក្យផ្សេងៗគ្នាដូចជា : បទភ្ជាប់, អព្ភាសបទ, ផ្នត់
-
អព្ភូត គុណនាមនាមឧទានសព្ទ
ដែលចម្លែកឬអស្ចារ្យ; សេចក្ដីអស្ចារ្យ។
-
អព្ភូតការណ៍ នាម
ការណ៍ឬហេតុចម្លែក, អស្ចារ្យ។
-
អព្ភូតភណ្ឌ នាម
របស់ចម្លែក។
-
អព្ភូតហេតុ នាម
( ម . ព . អព្ភូតការណ៍ )។
-
អព្ភោកាស នាម
( ម . ព . អជ្ឈោកាស )។
-
អព្ភោកាសិក គុណនាមនាម
ដែលប្រកបការក្នុងទីវាលស្រឡះឥតម្លប់; ការឈរឬអង្គុយហាលថ្ងៃ។
-
អព្ភោកាសិកកម្ម
ការហាលថ្ងៃ; ដំណើរធ្វើការហាលថ្ងៃ។
-
អព្យត្ត គុណនាម
ដែលមិនឈ្លាស, មិនប៉ិន, មិនវាងវៃ
-
អព្យត្តជន នាម
អ្នកដែលមិនឈ្លាស។
-
អព្យត្តបុគ្គល នាម
( ម . ព . អព្យត្តជន )។
-
អព្យត្តភាព នាម
ភាពជាអ្នកមិនឈ្លាស។
-
អព្យត្តវោហារ នាម
សម្ដីមិនឈ្លាស; អ្នកមិនឈ្លាសសម្ដី។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។