រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អព្ភាស

នាម

អត្ថន័យ

  1. 1

    នាម

    ការ​បង្វឹក​ឬ​បង្ហាត់; ការ​ដាក់​ថែម​ឬ​បន្ថែម; ការ​ដាក់​ផ្ទួន; ការ​ធ្វើ​ឱ្យ​មាំ, ឱ្យ​រឹង​ប៉ឹង​។​ក្នុង​វេយ្យាករណ៍​បាលី​និង​សំស្ក្រឹត​ហៅ​អក្សរ​ដែល​ថែម​មួយ​តួ​ទៀត​ពី​ខាង​ដើម​តាម​បែប​ដែល​មាន​កំណត់​ឱ្យ​ប្រើ​ដើម្បី​ឱ្យ​ប្លែក​ពី​ប្រក្រតី ( ប្រើ​ដាក់​ថែម​ពី​ខាង​ដើម​បាន​ចំពោះ​តែ​អក្សរ​សិថិល​តាម​វគ្គ​របស់​ខ្លួន; ឯអក្សរ​ក្នុង​អវគ្គ​មិន​និយាយ​ពី​សិថិល​ទេ, សម្រាប់​ភាសា​ខ្មែរ​ប្រើ​បាន​តាម​គួរ​ដល់​ការ​ប្រកប ), ដូច​ជា​ទេ​តិ​អព្ភាស​ជា​ទទាតិ " ( គេ ) ឱ្យ " ជាដើម​។​ក្នុង​ភាសា​ខ្មែរ​ក៏​មាន​ប្រើ​អព្ភាស​ច្រើន​ណាស់, ដូច​ជា​ក្រូស​ៗ, ខុង​ៗ, គ្រើម​ៗ, ឃុក​ៗ, ច្រែត​ៗ, ឆត​ៗ, ត្រុន​ៗ, ទើម​ៗ, ទ្រម​ៗ, ពើម​ៗ, ភ្លឹម​ៗ, ភ្លើ​ៗ, វិច​ៗ, វើក​ៗ, អព្ភាស​ជា​កក្រូស, កខុង, គគ្រើម, គឃុក, ចច្រែត, ចឆត, តត្រុន, ទទើម, ទទ្រម, ពពើម, ពភ្លឹម, ពភ្លើ, រវិច, រវើក​ជាដើម ( អព្ភាស​សម្រាប់​ភាសា​ខ្មែរ​មាន​ទំនង​ស្រដៀង​គ្នា​នឹង​បុព្វ​បទ​ដែរ​។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម