វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 50 / 169
-
អនិបុណីយ គុណនាម
ដែលមិនពេញលេញដែលខ្វះខាតដែលមិនមានជំនាញ។
-
អនិមន្តន៍ នាម
ការមិននិមន្ត, មិនអញ្ជើញឬការឥតនិមន្ត, ឥតអញ្ជើញ
-
អនិមិត្ត គុណនាមនាម
ដែលរកហេតុជាគ្រឿងកំណត់គ្មាន, ដែលរកចំណាំពុំបាន
-
អនិមិត្តភាព នាម
ភាពដែលពុំអាចកំណត់ចំណាំបាន។
-
អនិយត គុណនាម
ដែលមិនទៀង, ដែលនឹងកំណត់ជាការដាច់ស្រេចពុំបាន
-
អនិយតភាព នាម
ភាពដែលមិនទៀងទាត់។
-
អនិយតៈ គុណនាម
( ម . ព . អនិយត )។
-
អនិយម គុណនាម
ដែលមិននិយម, មិនទៀង, មិនប្រាកដ, មិនមានកំណត់; មិនដាច់ស្រេច
-
អនិយមការណ៍ នាម
( ម . ព . អនិយមហេតុ )។
-
អនិយមកាល នាម
កាលឬវេលាដែលនឹងកំណត់ឱ្យដាច់ស្រេចពុំបាន។
-
អនិយមវេលា នាម
( ម . ព . អនិយមកាល )។
-
អនិយមសព្ទ នាម
សព្ទដែលមានន័យឬមានសេចក្ដីបែកចេញទៅច្រើនយ៉ាង។
-
អនិយមសព្វនាម នាម
សព្វនាមដែលមានសេចក្ដីពុំដាច់ស្រេច, ដូចជាពាក្យថាណា, ឯណា; ណាមួយ, នីមួយ; អ្វី, អ្វីមួយ; ម្ដេច, ដូចម្ដេចជាដើម ( ព . វ .)។
-
អនិយមហេតុ នាម
ហេតុឬការណ៍មិនទៀង, មិនប្រាកដ។
-
អនិល នាម
ខ្យល់ ( ព . កា .)។
-
អនិលបថ
ផ្លូវខ្យល់ ( អាកាស, មេឃ )។
-
អនិលសខា
សំឡាញ់នៃខ្យល់ ( ភ្លើង ); ហៅអនិលសម្ភព " កំណើតខ្យល់ " ក៏បាន។
-
អនិស្សយមុត្តក នាម
អ្នកដែលមិនទាន់រួចផុតអំពីនិស្ស័យគឺអ្នកដែលនៅក្នុងបន្ទុកឬក្នុងអំណាចគេទូន្មានប្រៀនប្រដៅស្ដីថា
-
អនិស្សយមុត្តក៍ នាម
( ម . ព . អនិស្សយមុត្តក )។
-
អនិស្សយមុត្តិកា នាម
( ម . ព . អនិស្សយមុត្តក )។
-
អនិស្សរ គុណនាមនាម
ដែលមិនមែនជាធំ; អ្នកដែលមិនមែនជាធំលើគេ, ចិត្តដែលមិនមែនជាធំលើរូបកាយ
-
អនិស្សរជន
ជនដែលមិនមែនជាធំលើគេ។
-
អនិស្សរបុគ្គល
បុគ្គលដែលមិនមែនជាធំលើគេ។
-
អនិស្សរភាព
ភាវៈឬភាពនៃអ្នកដែលមិនមែនជាឥស្សរៈ; ដំណើរមិនមែនជាធំលើគេ
-
អនិស្សរវាទ នាម
( ទស្សនៈ .) លទ្ធិដែលចាត់ទុកបរមត្ថថាជាអ្វីដែលពុទ្ធិរបស់យើងមិនអាចយល់បាន
-
អនិស្សរា គុណនាមនាម
( ម . ព . អនិស្សរ )។
-
អនិស្សរៈ គុណនាមនាម
( ម . ព . អនិស្សរ )។
-
អនីកទស្សន៍ នាម
ការត្រួតពល ( ក្នុងកងទ័ព ), ការចាត់ទ័ពឱ្យមានរបៀបរៀបរយ
-
អនីកលក្ខណៈ នាម
លក្ខណៈនៃកងទ័ពឬនៃក្បួនទ័ព, មាន៤ពួកគឺ១ហត្ថានីកកងទ័ពដំរី; ២អស្សានីកកងទ័ពសេះ; ៣រថានីកកងទ័ពរថឬរទេះ; ៤បត្តានីកកងទ័ពថ្មើរជើង។
-
អនីកល័ក្ខណ៍ នាម
( ម . ព . អនីកលក្ខណៈ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។