អនិស្សយមុត្តក
អត្ថន័យ
-
1
នាម
អ្នកដែលមិនទាន់រួចផុតអំពីនិស្ស័យគឺអ្នកដែលនៅក្នុងបន្ទុកឬក្នុងអំណាចគេទូន្មានប្រៀនប្រដៅស្ដីថា
ឧទាហរណ៍ បុត្របុរសស្ត្រីដែលនៅក្នុងបន្ទុកមាតាបិតាជាអនិស្សយមុត្តក; ភិក្ខុខ្ចីវស្សាឬភិក្ខុចាស់សូម្បីបួសបាន៦០វស្សាហើយបើល្ងង់ខ្លៅពុំស្គាល់កិច្ចខុសត្រូវក្នុងវិន័យទេជាអនិស្សយមុត្តក (ប្រើជាអនិស្សយមុត្តកៈក៏បាន)។ (ព.កា.) ឱ្យងាយចំាថាអនិស្សយមុត្តក៍កាលបើចេញផុតចាកអ្នកគ្រប់គ្រងត្រូវសុំនិស្ស័យអ្នកដែលខ្លួនផ្គងនឹងជ្រកនៅផងទើបអាចនៅបាន។អនិស្សយមុត្តិកាមានន័យដូចគ្នាកុំបីឈ្លានពានត្រូវសុំនិស្ស័យទើបខ្លួននឹងមានក្ដីសុខសម្រាន្តតរៀងទៅមុខ។អ្នកបួសគ្រហស្ថដូចគ្នាទាំងអស់ត្រូវចងចាំទុកបើគ្មាននិស្ស័យខុសផ្លូវច្បាប់ស្រុកក្រមច្បាប់ចាត់ទុកថាតាមទំនើង។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)