វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 164 / 169
-
អ៊ីយ៉ុង នាម
( គីមី .) អាតូមឬបណ្ដុំអាតូមដែលមានបន្ទុកអគ្គិសនី។
-
អ៊ីសូតូប នាម
( គីមី .) ពាក្យសម្រាប់សម្គាល់បណ្ដាអាតូមនៃធាតុគីមីមួយដែលមានលេខអាតូមដូចគ្នាប៉ុន្តែមានចំនួនម៉ាសខុសគ្នាដូចជា 6C12 6C13 6C14។ជាធម្មតាលេខអាតូមកាបូនមាន៦មានន័យថាអាតូមកាបូននីមួយៗមានប្រូតុង៦។ដូច្នេះចំនួនណឺត្រុងនៃអ៊ីសូតូបរបស់វាគឺ៦, ៧, និង៨។
-
អ៊ីសូឡង់ នាម
( រូប .) សារធាតុដែលមិនចម្លងចរន្តអគ្គិសនីកម្ដៅឬសំឡេង។
-
អ៊ឹម កិរិយាសព្ទ
( ម . ព . អ៊ិម )។
-
អ៊ឺត កិរិយាសព្ទ
( ម . ព . អ៊ ឺត២)។
-
អ៊ឺះ ឧទានសព្ទ
( ម . ព . អ៊ ឹះ )។
-
អ៊ុង៉ាៗ ឧទានសព្ទ
សូរកូនខ្ចីយំខ្លាំង។
-
អ៊ុត កិរិយាសព្ទ
សង្កត់ឱ្យរាបសាច់សំពត់ដោយឆ្នាំងក្ដៅ
-
អ៊ុតសក់
ធ្វើសក់ក្បាលឱ្យមានសណ្ឋានផ្សេងៗដោយប្រដាប់អ៊ុតតាមសម័យនិយម។
-
អ៊ុយ នាម
ល្អីភាជន៍តូចមានដៃយួរបានសម្រាប់ដាក់អីវ៉ាន់យួរឬសម្រាប់ដាក់អីវ៉ាន់ថ្លឹង
-
អ៊ុយរ៉ានុស នាម
ឈ្មោះភពមួយក្នុងប្រព័ន្ធព្រះអាទិត្យដែលនៅចន្លោះភពសៅរ៍និងភពណិបទូន
-
អ៊ុលអាល់ គុណកិរិយា
រញ៉ាល់; រចល់; អ៊ូអា, ឈូឆរ
-
អ៊ុះអ៊ះ កិរិយាសព្ទ
( ម . ព . អ៊ ឹះអ៊ះ )។
-
អ៊ូ គុណកិរិយានាម
ដែលផ្អើលឈូ
-
អ៊ូង គុណនាម
( ព . សា .) ធំគ្រមាំង
-
អ៊ូងព្រនូង គុណនាម
( ព . សា .) ដែលធំសំពោងមិនសមរម្យ
-
អ៊ូច គុណនាម
ទូច ( តូច )។សម្ដីទំយើសម្រាប់ហៅក្មេងតូច
-
អ៊ូញ គុណនាម
ខ្មៅឥតលម្អ, ខ្មៅព្រមឹក, ញូញ
-
អ៊ូទ្រូ គុណនាម
ដូចគ្នានឹងស៊ូទ្រូ ( និយាយតាមទម្លាប់ប្រើ )។
-
អ៊ូប៉ទ្រូ គុណនាម
( ម . ព . ស៊ូទ្រូ ) ( និយាយតាមទម្លាប់ប្រើ )។
-
អ៊ូយ ឧទានសព្ទ
( ម . ព . អូយ!)។
-
អ៊ូអរ គុណកិរិយា
ឈូឆរដោយមានអំណរ, ដោយស្រុះស្រួល
-
អ៊ូអា គុណកិរិយា
ដែលផ្អើលស្ទុះស្ទារចល់រាល់គ្នា
-
អ៊ូអែ គុណកិរិយា
ឈូឆរឮតែមាត់ជជែកគ្នាអែឬដែលចួបជុំគ្នាច្រើនដោយពួកៗឮសូរមាត់ជជែកគ្នា
-
អ៊ូអ៊ា គុណកិរិយា
( ម . ព . អ៊ូអា )។
-
អ៊ូ៎យ ឧទានសព្ទ
( ម . ព . អូយ!)។
-
អ៊ែន គុណនាម
ដែលពាប់ទាបត្រង់កណ្ដាលមិនស្មើនឹងចុងដើម
-
អ៊ែមភ្លែម នាម
( ម . ព . អែមផ្លែម )។
-
អ៊ែលអ៊ល គុណកិរិយា
ដូចគ្នានឹងអែលអលដែរ។
-
អ៊ែសមមែស គុណកិរិយាគុណនាម
ស៊ែសគ្រមែស, ស៊សគ្រលស, ដែលមានអាការព្រងើយឥតគោរពកោតក្រែងអ្នកណា
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។