អ៊ែសមមែស
គុណកិរិយាគុណនាម
អត្ថន័យ
-
1
គុ.កិ., គុ.
ស៊ែសគ្រមែស, ស៊សគ្រលស, ដែលមានអាការព្រងើយឥតគោរពកោតក្រែងអ្នកណា
ឧទាហរណ៍ ដើរអ៊ែសមមែស; ដំណើរអ៊ែសមែស, ឫកអែសមែស។ (ព.កា.) ជនឫកអ៊ែសមែសច្រើនភ្លេចប្រហែសសុជីវធម៌ឃើញគេត្រឹមត្រូវពុំសូវត្រេកអរច្រើនមានអំណរឆ្ពោះក្ដីរាយមាយ។កិច្ចការពិបាកច្រើនតែឈប់ផ្អាកចង់បានការងាយទម្ងន់ត្រូវរែកចូលចិត្តតែស្ដាយបើខាងចាយវាយងាយឥតបើគិត។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)