វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 14 / 169
-
អង្កៀម កិរិយាសព្ទ
ខាំឬកកេរមិនដកមាត់ដើម្បីឱ្យទក់, ឱ្យរេច, ឱ្យដាច់
-
អង្កៀមងៀត នាម
ឈ្មោះបទសូត្រមួយយ៉ាងមានលំនាំសំឡេងរលាក់រលែកគ្រហឹមផ្អឹបធ្មេញប្រៀបប្រដូចនិងសូរសំឡេងឆ្មាកំពុងអង្កៀមត្រីងៀតគ្រហឹមបណ្ដើរ
-
អង្កៀមចំណេះ កិរិយាសព្ទ
ប្រឹងសម្ភីរៀនទាល់តែចេះ។
-
អង្កេត នាមកិរិយាសព្ទគុណនាម
ការស៊ើបសួរបញ្ជាក់សាក្សី, ដំណើរស៊ើបសួរសង្កេតអ្នកដឹងការណ៍ពិត
-
អង្កែ នាម
ក្ដារហ៊ឹងសម្រាប់ដាក់គ្រឿងសក្ការបូជា
-
អង្កែត នាម
( ម . ព . អង្កេត )។
-
អង្កែលអង្កៃ គុណកិរិយា
រលេចុះរលេឡើងឬរវើកវ័ណ្ឌពេញពាស
-
អង្កោល នាម
ឈ្មោះឈើខ្លឹមមួយប្រភេទសាច់ស្រាយសម្បុរលឿងខ្លឹមក្រហមក្រមៅមានរសល្វីងផ្លែទុំក្រហមក្រមៅមានក្លិនឆ្អាបប៉ុន្តែបើច្របាច់យកសំបកចេញហើយលាយច្របល់ដោយគ្រឿងប្រហើរឈ្ងុយមានគល់ស្លឹកគ្រៃជាដើមបរិភោគបាន
-
អង្កោលព្រឹក្ស នាម
ដើមអង្កោល។
-
អង្កៈ នាម
( រ . ស .) ចង្កេះ
-
អង្ក្រង នាម
សុខុមសត្តពួកស្រមោចសម្បុរក្រហមជើងវែងៗនៅអាស្រ័យនឹងរុក្ខជាតិឬលតាជាតិប្រមូលក្រសោបស្លឹកឈើរស់ធ្វើសំបុក, ខាំឈឺផ្សា, កាលណាខាំមានបញ្ចេញទឹកមូត្រមកផង, ជាសត្វស្រុះគ្នាណាស់; មាន២ប្រភេទគឺអង្ក្រងទឹកឬអង្ក្រងប្រផេះ, អង្ក្រងភ្លើង។
-
អង្ក្រត ឧទានសព្ទ
សូរឮក្រតៗរឿយៗ។
-
អង្ក្រេតអង្ក្រត ឧទានសព្ទ
សូរឮក្រេតក្រតៗរឿយៗ។
-
អង្ក្រេមអង្ក្រម នាម
ឈ្មោះវល្លិតូចមួយប្រភេទដើមសាច់ស្វិតស្លឹកសណ្ឋានស្រដៀងនឹងស្លឹកអម្ពិលដើមនិងស្លឹកមានរសផ្អែមឈ្លេមឡមៗគ្រាប់ផ្លែតូចៗមូលៗកាលណាទុំមានសម្បុរខ្មៅមួយកំណាត់ក្រហមមួយកំណាត់។
-
អង្ក្លេស នាម
( ម . ព . អង់គ្លេស )។
-
អង្គ នាមសព្វនាម
អវយវៈ, រូប, តួរូប, កាយ, រាងកាយ, ខ្លួន, ខ្លួនប្រាណ; ភាគ; ចំណែកនៃរាងកាយ; ប្រភេទ; សេចក្ដីដែលចែកឱ្យឃើញចំនួន; រូបសេចក្ដី; លក្ខណៈ; ហេតុ, ការណ៍, ដើមហេតុ។
-
អង្គកាយ នាម
រូបកាយ, រូបអង្គ, ខ្លួនប្រាណ, តួខ្លួន។
-
អង្គការ នាម
បែបផែន, របៀបរៀបចំកិច្ចការដែលរដ្ឋឬក្រុមរាជការណាមួយបង្កើតឡើងដើម្បីប្រព្រឹត្តទៅកាន់សេចក្ដីចម្រើន; ទីកន្លែងចាត់ការធំៗ
-
អង្គការមិនមែនរដ្ឋាភិបាល នាម
សង្គមស៊ីវិលមួយប្រភេទដែលជាអង្គការមិនមែនសមាជិកភាពបង្កើតឡើងដើម្បីធ្វើសកម្មភាពដោយស្ម័គ្រចិត្តក្នុងគោលបំណងរួមចំណែកអភិវឌ្ឍផ្នែកសេដ្ឋកិច្ច ‑ សង្គម។
-
អង្គការលេខ នាម
រូបគំនូរនៃរចនាសម្ព័ន្ធគ្រប់គ្រងរបស់អង្គការឬស្ថាប័នណាមួយ
-
អង្គការសហប្រជាជាតិ នាម
អង្គការរបស់ប្រជាជាតិរួមគ្នា, អង្គការអន្តរជាតិឬជាតិនានាដែលស្ម័គ្រចិត្តប្រតិបត្តិតាមធម្មនុញ្ញសហប្រជាជាតិដើម្បីរក្សាការពារនូវសន្តិភាពនៃពិភពលោក។
-
អង្គកំណើត នាម
អវយវៈសម្រាប់បង្កើតកូន ( អង្គជាត )។
-
អង្គចៅក្រម នាម
ចៅក្រមនិងព្រះរាជអាជ្ញា។
-
អង្គជា នាម
បុត្រី ( កូនស្រី )។
-
អង្គជាត នាម
លិង្គ, យោនី ( ខ្មាសបុរសឬស្ត្រី )។
-
អង្គជៈ នាម
បុត្រ ( កូនប្រុស )។
-
អង្គញ់ នាម
ឈ្មោះវល្លិមួយប្រភេទដើមធំរឹងផ្លែធំវែងៗក្នុងផ្លែមួយៗមានគ្រាប់ច្រើនគ្រាប់ធំៗរាងមូលសំប៉ែតកាលណាទុំមានសាច់រឹង, សម្រាប់យកមកលេងល្បែងមួយប្រភេទហៅថាល្បែងអង្គញ់។
-
អង្គញ់ស្វា នាម
ឈ្មោះឈើធំមួយប្រភេទ, ស្លឹកធំៗស្រួចខាងដើមនិងខាងចុងបន្តិចបណ្ដោយនិងទទឹងស្លឹក២០សង់ទីម៉ែត្រ, ផ្លែពាំគ្រាប់ជាសង្កាត់ជាប់គ្នាផ្លែមួយៗពីរគ្រាប់ក៏មានបីគ្រាប់ក៏មាន, មានគ្រាប់មូលៗទំហំ៣សង់ទីម៉ែត្រ, គ្រាប់ទុំមានទ្រង់ទ្រាយនិងសម្បុរក្រហមក្រមៅរលោងដូចគ្រាប់អង្គញ់សុទ្ធសាធគ្រាន់តែតូចជាងគ្រាប់អង្គញ់ប៉ុណ្ណោះ, ប៉ុន្តែបើទុកឱ្យយូរទៅមានស្វិតខ្លះ, អង្គញ់ស្វានេះច្រើនដុះក្នុងព្រៃភ្នំនិងព្រៃស្រោង, ដុះបែកជាគុម្ពក៏មាន, ជាឈើមានប្រយោជន៍ប្រើការរាយរងបាន, ប្រើជាឧសក៏បានការណាស់, ផ្លែទុំជ្រុះគ្រាប់នៅរនោចខែកក្ដិកនិងខ្នើតខែមិគសិរ
-
អង្គណ នាម
ទីលាន; ទីទួល; ទីលានឬទីវាលសម្រាប់លេងល្បែង, ទីលានកីឡា។
-
អង្គណៈ នាម
( ម . ព . អង្គណ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។