អង្គ
អត្ថន័យ (4)
-
1
នាម
អវយវៈ, រូប, តួរូប, កាយ, រាងកាយ, ខ្លួន, ខ្លួនប្រាណ; ភាគ; ចំណែកនៃរាងកាយ; ប្រភេទ; សេចក្ដីដែលចែកឱ្យឃើញចំនួន; រូបសេចក្ដី; លក្ខណៈ; ហេតុ, ការណ៍, ដើមហេតុ។
-
2
នាម
អង្គជាតព្រះឥសូរឬសិវលិង្គ។
-
3
ន., សព្វ.
នាក់; រូប; ខ្លួន; ទ្រង់; លោក ( សម្រាប់ប្រើចំពោះតែព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះពុទ្ធរូប, ព្រះអរហន្ត, ក្សត្រិយ៍, ទេវតាស័ក្ដិធំ, បព្វជិតថ្នាក់ខ្ពស់, ...)
ឧទាហរណ៍ ព្រះពុទ្ធគ្រប់ព្រះអង្គ, ...ក្សត្រិយ៍ពីរព្រះអង្គ; មហាថេរច្រើនអង្គ (ប្រើពាក្យរូបក៏បាន); លុះព្រះអង្គទ្រង់ជ្រាបហេតុនោះហើយ ...។ល។សម្រាប់ហៅព្រះរាជបុត្រ, ព្រះរាជនត្តាថាព្រះអង្គម្ចាស់, អ្នកអង្គម្ចាស់។សម្រាប់ហៅជនដែលជាប់វង្សក្សត្រិយ៍ឆ្ងាយមកហើយថាព្រះអង្គ, ព្រះវង្ស។
-
4
នាម
( គណិត .) ផ្នែកទាំងសងខាងនៃសមីការ
ឧទាហរណ៍ ផ្នែកខាងឆ្វេងហៅថាអង្គខាងឆ្វេងនៃសមីការហើយផ្នែកខាងស្ដាំហៅថាអង្គខាងស្ដាំនៃសមីការ។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)