វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 133 / 169
-
អាទិសព្ទ នាម
សព្ទដែលជាដើមគឺសព្ទមានចំនួនច្រើនប៉ុន្តែយកតែចំនួនប៉ុណ្ណោះៗមកប្រាប់ថា " មាននេះមួយៗជាដើម ", ដូចជាសង្ហារិមទ្រព្យមានចាន, ឆ្នាំង, កែវ, គោមជាដើម ( ចាន, ឆ្នាំង, កែវ, គោមជាដើមជាអាទិសព្ទ )។
-
អាទិសម្ភាស នាម
ការនិយាយរាក់ទាក់ទៅរកមុនឬមករកមុន, សម្ដីរួសរាយរកមុន។
-
អាទិសម្ភាសន៍ នាម
( ម . ព . អាទិសម្ភាស )។
-
អាទិ៍ នាម
( ម . ព . អាទិ )។
-
អាទីនព នាម
ទោស; ដំណើរទាក់ទងដោយសេចក្ដីទុក្ខព្រួយឬដោយអំពល់, គ្រឿងអំពល់
-
អាទីនវ នាម
( ម . ព . អាទីនព )។
-
អាទីនវការណ៍ នាម
ហេតុឬដំណើរនៃអាទីនព។
-
អាទីនវភាព នាម
ភាពនៃអាទីនព។
-
អាទីនវសញ្ញា នាម
សេចក្ដីសម្គាល់ឃើញថាជាអាទីនព។
-
អាទីនវានុបស្សិនី នាម
( ម . ព . អាទីនវានុបស្សី )។
-
អាទីនវានុបស្សី នាម
អ្នកដែលតែងតែពិចារណាឃើញរូបកាយថាជាទោស។
-
អាទេស នាម
ការពន្យល់, សេចក្ដីពន្យល់; ការនិយាយរៀបរាប់ឬបូរបាច់ប្រាប់; ដំណើរថ្លែងការណ៍; ពាក្យបង្គាប់, ការបង្គាប់បញ្ជា; បញ្ញត្តិ, ច្បាប់បញ្ញត្តិ; ការផ្លាស់ប្រែ។ពាក្យនេះប្រើក្នុងវេយ្យាករណ៍សំស្ក្រឹតនិងបាលីចំពោះសេចក្ដីថា " ការផ្លាស់រូបអក្សរឱ្យប្លែកចាកភាពដើម " ដូចជាផ្លាស់រ > លដូចជាបរិពោធ > បលិពោធ " កង្វល់ "; វ > ពដូចជាវ្យញ្ជន > ព្យញ្ជន; កាវ្យ > កាព្យ; វ្យាករណ > " ព្យាករណ " ទំនាយ "; ឆ + វណ្ណរំសិ > ឆព្វណ្ណរង្សី " ព័ណ៌៦"; ឆ > ស + វ > ព = សពដូចជាបុណ្យសព, ហែសព, រម្លាយសព; ត > ដដូចជាទុក្កត > ទុក្កដ ( អាបត្តិទុក្កដ )។
-
អាទ្យ គុណនាម
ដែលជាដើម, ជាខាងដើម, ដំបូង; ទី១។
-
អាទ្យូន គុណនាម
ដែលមានពោះធំកំប៉ោង, ដែលដុះពោះកំប៉ោង; ដែលបរិភោគបានច្រើនហួសប្រមាណ ( ស៊ីច្រើន )
-
អាធម្ម គុណនាម
ពាក្យប្រើក្លាយមកពីបា . អធម្ម " ដែលមិនមែនធម៌, ដែលខុសធម៌, ក្រៅគន្លងធម៌, ខុសច្បាប់ " ឬក្លាយមកពីសំ . អាធរ្មិក " ដែលមិនប្រកបដោយធម៌, មិនតាមយុត្តិធម៌ "
-
អាធារ នាម
ប្រដាប់សម្រាប់រង, សម្រាប់ទ្រ, គ្រឿងទ្រ; ការទំនុកបម្រុង, ការគាំទ្រ; ការរ៉ាប់រង; សេចក្ដីធន់ទ្រាំ, ទ្រាំទ្រ; អាងឬពាងទឹក; កន្លែងដែលទប់ខាំងទឹក, ស្រះទឹក; ទីដីមានជីជាតិល្អ។
-
អាធារធ្វើការ
ធន់ទ្រាំធ្វើការ។
-
អាធិបតេយ្យ នាម
( ម . ព . អធិបតេយ្យ )។
-
អាធ័ម គុណនាម
ដែលពេញ, ពោរពេញ, ដែលហើមឡើង, ប៉ោងឡើង។
-
អាន កិរិយាសព្ទនាម
ខ្យល់ដកដង្ហើមចេញ, ដង្ហើមចេញ, អស្សាសៈ ( ជាគូគ្នានឹងអាបាណ " ខ្យល់ដកដង្ហើមចូល, បស្សាសៈ; អានាបាណ " (< អាន + អាបាណ ) " ដង្ហើមចេញនិងដង្ហើមចូល "; ហៅអានាប្រាណក៏បាន )។
-
អានដាច់ កិរិយាសព្ទ
អានរួចអានកើតអានបាន
-
អានន្ទ នាម
សេចក្ដីរីករាយ, សេចក្ដីត្រេកអរច្រើន។
-
អានសំបុត្ររួច
អានសំបុត្រដាច់, អានសំបុត្របាន។
-
អានាទរាបត្តិ
អាបត្តិដែលភិក្ខុត្រូវព្រោះការមិនអើពើ, មិនប្រុងប្រយ័ត្ន ( ព . វិ .)។
-
អានាបា នាម
ពាក្យប្រើកាត់ខ្លីពីអានាបាណ។
-
អានាបាណ នាម
ខ្យល់ដង្ហើមចេញនិងខ្យល់ដង្ហើមចូល។ក្នុងគម្ពីរកែសព្ទពន្យល់សេចក្ដីថាលោកអ្នកប្រាជ្ញពួកខ្លះយល់ថាអាន (= អស្សាស ) " ខ្យល់ដង្ហើមចូល ", អាបាណ (= បស្សាស ) " ខ្យល់ដង្ហើមចេញ " ដូច្នេះវិញ, ក៏គង់បានសេចក្ដីថា " ខ្យល់ដង្ហើមចូលចេញឬចេញចូលដូចគ្នាគឺប្រើការបានដូចគ្នា ( ហៅអានាប្រាណក៏បានឬហៅត្រឹមតែអានាបាក៏បាន, អ . ថ . អាណាប៉ា )។
-
អានាបាណស្សតិ នាម
កម្មដ្ឋានមានវិធីតាំងស្មារតីរាប់ខ្យល់ដង្ហើមចេញចូលជាអារម្មណ៍ ( ហៅកាត់ខ្លីត្រឹមតែអានាបាក៏បានដែរ )
-
អានាបាណស្សតិកម្មដ្ឋាន នាម
( ម . ព . អានាបាណស្សតិ )។
-
អានាប្រាណ នាម
( ម . ព . អានាបាណ )។
-
អានាហរោគ នាម
រោគទល់គឺជំងឺទល់ឧច្ចារៈឬបស្សាវៈ, ជំងឺទល់ខ្យល់, ជំងឺទល់ពោះច្រអរ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។