រំលងទៅខ្លឹមសារ

ស្ថានភាពគេហទំព័រ៖ ល្អ — គេហទំព័រនេះ ដំណើរការធម្មតា និងមានសុវត្ថិភាព។

អាន

កិរិយាសព្ទនាម

អត្ថន័យ (4)

  1. 1

    នាម

    ខ្យល់​ដក​ដង្ហើម​ចេញ, ដង្ហើម​ចេញ, អស្សាសៈ ( ជា​គូ​គ្នា​នឹង​អា​បាណ " ខ្យល់​ដក​ដង្ហើម​ចូល, បស្សាសៈ; អានាបាណ " (< អាន + អា​បាណ ) " ដង្ហើម​ចេញ​និង​ដង្ហើម​ចូល "; ហៅ​អានា​ប្រាណ​ក៏​បាន )។

  2. 2

    កិរិយាសព្ទ

    មើល​ថា​តាម​អក្សរ

    ឧទាហរណ៍ អានបាលី, អានសំបុត្រ។

  3. 3

    កិរិយាសព្ទ

    សំលៀង, សំលៀង​ឱ្យ​មុត ( ប្រើ​ចំពោះ​តែ​ដាវ​និង​ព្រះ​ខ័ន​ឬលំពែង )

    ឧទាហរណ៍ អានដាវ, អានព្រះខ័ន (អានព្រះខ័ឌ្គ) គឺសំលៀងដាវឬព្រះខ័ន។

  4. 4

    នាម

    កែប​សេះ ( ច្រើន​ហៅ​កែប​ដែល​ធ្វើ​ដោយ​ស្បែក​ឬ​ក្នុង​សម័យ​បុរាណ​ហៅ​កែប​ដែល​ធ្វើ​ដោយ​ឈើ​គឺ​លុង​សាច់​ឈើ​ស្រាល​ៗ​ធ្វើ )

    ឧទាហរណ៍ អានសេះ (ស. ល. ហៅកែបសេះគ្រប់បែបថា​អាន​ដូចគ្នា)។

ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)

យើងប្រើតែខូគីចាំបាច់ (ការចូល សុវត្ថិភាព ភាសា និងរចនាប័ទ្ម)។ គ្មានខូគីផ្សាយពាណិជ្ជកម្ម ឬតាមដានទេ។ ស្វែងយល់បន្ថែម