វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
អ ពាក្យដែលផ្ដើមដោយ "អ" មាន 5,058 ពាក្យ
ទំព័រ 102 / 169
-
អសង្ខេយ្យអប្បមេយ្យ
ច្រើនរាប់ពុំបានស្មានឬបៀបប្រដូចពុំកើត ...
-
អសង្ខៃយ គុណនាម
( ម . ព . អសង្ខេយ្យ )។
-
អសង្ហារិមកម្ម នាម
ការធ្វើឱ្យអ្វីៗនៅនឹងថ្កល់។
-
អសង្ហារិមទ្រព្យ នាម
ទ្រព្យជាអសង្ហារិមៈ។
-
អសង្ហារិមភណ្ឌ នាម
ភណ្ឌៈឬវត្ថុជាអសង្ហារិមៈ។
-
អសង្ហារិមវត្ថុ នាម
( ម . ព . អសង្ហារិមភណ្ឌ )។
-
អសង្ហារិមៈ គុណនាម
ដែលនាំយកឬដែលលើកយកទៅមកពុំបាន, ដែលពុំអាចធ្វើឱ្យកក្រើកឬឱ្យឃ្លាតចាកទីបាន
-
អសញ្ញកម្ម នាម
ដំណើរអស់ជីវិត ( បុរាណប្រើចំពោះតែសេនាបតី )
-
អសញ្ញភាព នាម
( ម . ព . អសញ្ញកម្ម )។
-
អសញ្ញានីយ គុណនាម
ដែលមិនអាចចាប់យកដោយវិញ្ញាណបានព្រោះតូចពេកឬតិចពេក។
-
អសញ្ញី គុណនាម
ដែលឥតសញ្ញា, ដែលគ្មានគ្រឿងកំណត់ចាំ, ដែលឥតគ្រឿងចំណាំ។
-
អសញ្ញីភាព នាម
ដំណើរសន្លប់
-
អសញ្ញីសត្ត នាម
ព្រហ្មពួកមួយមានរូបតែមិនមានសញ្ញាកើតនៅព្រហ្មលោកជាន់ទី១១។
-
អសញ្ញីសត្វ នាម
( ម . ព . អសញ្ញីសត្ត )។
-
អសត្យ គុណនាម
ដែលមិនទៀង, មិនពិត
-
អសត្យវាចា នាម
សម្ដីមិនពិត។
-
អសត្យវាទ នាម
( ម . ព . អសត្យវាចា )។
-
អសត្យវាទិន នាម
អ្នកដែលច្រើនតែឬតែងតែពោលពាក្យមិនពិត។
-
អសត្យវាទិនី នាម
( ម . ព . អសត្យវាទិន )។
-
អសទិស គុណនាម
ដែលមិនដូចគ្នា, មិនត្រូវគ្នា, មិនត្រូវបែបគ្នា, មិនប្រហែលគ្នា, មិនលាំគ្នា។
-
អសទិសទាន នាម
ទានដែលឥតមានទានដទៃណាមួយប្រដូចបានគឺទានដែលព្រះមហាក្សត្រិយ៍ទ្រង់មានព្រះរាជានុញ្ញាតឱ្យប្រជានុរាស្ត្រមានសិទ្ធិធ្វើប្រណាំងនឹងព្រះអង្គ។អសទិសទាននេះក្នុងកាលនៃព្រះពុទ្ធមួយព្រះអង្គមានត្រឹមតែម្ដងគត់ឥតដែលមានពីរដងឡើយ, មានន័យថាគឺព្រះរាជាទ្រង់មានព្រះរាជបញ្ជាឱ្យចាត់ចែងធ្វើទក្ខិណាទានចំពោះព្រះភិក្ខុសង្ឃច្រើនអង្គមានព្រះពុទ្ធជាប្រធាន, ទ្រង់ធ្វើក្នុងមួយថ្ងៃ, ប្រជានុរាស្ត្រធ្វើមួយថ្ងៃ, ធ្វើបែបនេះរៀងរាល់ថ្ងៃតៗគ្នា, ព្រះរាជានិងប្រជានុរាស្ត្រចេះតែធ្វើឱ្យមានរបៀបនិងទេយ្យទានប្លែកលើសពីគ្នា, ធ្វើទានបែបនេះយូរថ្ងៃណាស់, ចេះតែឈ្នះគ្នាម្ដងម្នាក់គឺជួនឈ្នះគ្នាដោយរបៀបជួនឈ្នះគ្នាដោយទេយ្យទាន, លុះថ្ងៃចុងក្រោយបំផុតព្រះរាជាទ្រង់ឈ្នះព្រោះប្រជានុរាស្ត្រទាល់គំនិតពុំអាចលៃលកឱ្យឈ្នះព្រះអង្គបានឡើយ, ក៏ចប់ស្រេចត្រឹមប៉ុណ្ណោះឯង
-
អសទិសន័យ នាម
ន័យមិនដូចគ្នា។
-
អសទិសព័ណ៌ នាម
ព័ណ៌ខុសគ្នា។
-
អសទិសភាព នាម
ភាពមិនដូចគ្នា។
-
អសទិសសព្ទ នាម
សព្ទផ្សេងគ្នា។
-
អសទ្ធម្ម នាម
មេថុន, មេថុនសេវនៈ, មេថុនសំវាស
-
អសនី នាម
អាវុធព្រះឥន្ទ; រន្ទះ; កាំរន្ទះ។
-
អសនីចុម្ពិត នាម
អគ្គិសនីចុម្ពិតអេឡិចត្រូម៉ាញេទិក។
-
អសនីបថ នាម
ការចម្លងចរន្តអគ្គិសនី។
-
អសនីបាត
រន្ទះបាញ់។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។