វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ឡ ពាក្យដែលផ្ដើមដោយ "ឡ" មាន 155 ពាក្យ
ទំព័រ 1 / 6
-
ឡ នាមឧទានសព្ទ
តួអក្សរទី៧ក្នុងសេសវគ្គឬអវគ្គនៃអក្ខរក្រមព្យញ្ជនៈខ្មែរ។តួអក្សរនេះមានឈ្មោះថាឡមានអក្ខរសូរអន្តរជាតិ [l] ព្យញ្ជនៈសូរមាត់មានទីបន្លឺនៅជើងធ្មេញនិងជាសូរលំហូរអឃោសៈ។
-
ឡក កិរិយាសព្ទ
ប្រើសម្ដីលូកលឱ្យដឹងខ្លួនឬឱ្យអន់ចិត្ត, និយាយចំអកឱ្យ
-
ឡកឡាយ កិរិយាសព្ទ
និយាយឡកដោយពាក្យលែបខាយឬនិយាយឡកឱ្យរឿយៗ
-
ឡង់ នាម
តាំងយូក្រដាសតូចសាច់រឹងរាងខុបក្រឡូមសម្រាប់ថ្វាយអ្នកតា ( របស់ចិនយួន )
-
ឡង់ទី នាម
( រូប .) បន្ទះរូបធាតុថ្លាកោងរលោងហើយផ្ទៃទាំងសងខាងរបស់វាមានអ័ក្សរួមប្រើសម្រាប់បំបែរពន្លឺ។
-
ឡង់សេ នាម
ផ្សាយពាណិជ្ជកម្មផលិតផល
-
ឡងៗ ឧទានសព្ទ
( ព . សា .) ពាក្យសម្រាប់ក្មេងយកដៃស្ទាបអង្អែលគូទគោឬក្របីលោមឱ្យកងកន្ទុយឡើង
-
ឡត នាម
បំពង់តូចមានប្រហោងរហូតសម្រាប់ដាក់ប្រហកខាងក្នុងប្រហោងអ្វីៗ
-
ឡប់ កិរិយាសព្ទគុណកិរិយា
ភ័ន្តវិលវល់ស្មារតីព្រោះស្លន់ឬព្រោះគេនិយាយបន្លប់ជាដើម
-
ឡប់ពុទ្ធោ កិរិយាសព្ទ
ឡប់រកនឹកពុទ្ធោពុំឃើញ
-
ឡប់ឡែ នាម
របាំងបញ្ឈរដាក់បាំងមាត់ទ្វារជាដើមមិនឱ្យក្រឡេកមើលឃើញទៅក្នុងឬទៅក្រៅ
-
ឡប់ៗ គុណកិរិយាគុណនាម
ដែលនិយាយញាប់ៗខ្លាំងៗ, រឡប់
-
ឡមៗ គុណនាម
ដែលមានរសផ្អែមឬប្រៃបន្តិចៗ
-
ឡយកែវ នាម
( ម . ព . លយកែវ )។
-
ឡឥដ្ឋ នាម
ឡសម្រាប់ដុតឥដ្ឋ។
-
ឡាក កិរិយាសព្ទ
ជ្រួស, ជ្រលួស ( ពាក្យប្រើក្នុងល្បែងឡូ )
-
ឡាកគំនិត
ទាសឬជ្រួសគំនិតខុសផ្លូវខុសទំនង ( យ . ក៏ថាឡាកដែរ )។
-
ឡាក់ នាម
( ដូចគ្នានឹងហ្លាក់ដែរ )។
-
ឡាក់ឡាំង កិរិយាសព្ទ
( ដូចគ្នានឹងហ្លាក់ហ្លាំងដែរ )។
-
ឡាចៅ គុណនាម
ដែលលូកល, លូកនាយលូកអាយ, លូកលើសើក្រោមចែប៉ប្រែនាំឱ្យអផ្សុក
-
ឡាញ់ នាម
ឈ្មោះព្រែយួនមានសាច់ជិតម៉ដ្ឋរលីងរលើបត្រជាក់
-
ឡាន នាម
រមូរដែកមានសណ្ឋានជាចម្រៀកឬជាបន្ទះតូចកាលណាមួលរឹតឱ្យតឹងមានកម្លាំងប្រឹងរលារវាតចេញសម្រាប់ញ៉ាំគ្រឿងចក្រឱ្យដើរជាដើម
-
ឡានត្រូឡេ នាម
រថយន្តដឹកអ្នកដំណើរក្នុងក្រុងមួយប្រភេទដើរដោយចរន្តអគ្គិសនីភ្ជាប់ពីខ្សែកាបនៅតាមដងវិថី។
-
ឡាន់ ប.
ពាក្យសម្រាប់ប្រើផ្សំជាមួយនឹងពាក្យឡែកថាឡែកឡាន់ឡែកទីទៃៗ; ប្រើជាដោយឡែកដោយឡាន់ក៏បាន។
-
ឡាប នាម
ឈ្មោះម្ហូបភ្លាលាវមួយប្រភេទធ្វើដោយហាន់សាច់ស្រស់ឬត្រីស្រស់ផ្សំគ្រឿងផ្សេងៗមានលាយទឹកអង្ករលីងផង
-
ឡាប់យេរ នាម
( ម . ព . ប៊ីយេរ )។
-
ឡាប់យ៉េរ នាម
( ម . ព . ប៊ីយេរ )។
-
ឡាម នាម
បន្ទះលោហធាតុសំប៉ែតស្ដើងមានមុខមុតសងខាងសម្រាប់កោរឬកាត់
-
ឡាយ កិរិយាសព្ទគុណនាមគុណកិរិយា
( រ . ស .) ចុះព្រះបរមនាមឬចុះព្រះនាម ( ស៊ីញេ )
-
ឡាយព្រះហស្ដ កិរិយាសព្ទ
ទ្រង់សរសេរអក្សរឬទ្រង់ចុះព្រះនាម ( ចុះស៊ីញេ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។