ឡាន
អត្ថន័យ (3)
-
1
នាម
រមូរដែកមានសណ្ឋានជាចម្រៀកឬជាបន្ទះតូចកាលណាមួលរឹតឱ្យតឹងមានកម្លាំងប្រឹងរលារវាតចេញសម្រាប់ញ៉ាំគ្រឿងចក្រឱ្យដើរជាដើម
ឧទាហរណ៍ ឡាននាឡិកា។
-
2
នាម
ឈ្មោះចង្កៀងមានឡានមានចក្រមានស្លាបកង្ហារវិលបក់កាត់ផាត់ផ្សែងឱ្យពន្លឺភ្លើងភ្លឺថ្លា
ឧទាហរណ៍ ចង្កៀងឡាន។
-
3
នាម
( ព . ប្រ .) រថយន្ត
ឧទាហរណ៍ បើកឡាន, ជិះឡាន (រថយន្តឥតមានឡានសោះទេប៉ុន្តែហៅតាមរូបរថតូចៗមានទ្រង់ទ្រាយដូចរថយន្តមានឡានមួលឱ្យតឹងរត់រអិលទៅបានសម្រាប់កូនក្មេងលេង, រូបរថនោះគេនាំយកពីប្រទេសក្រៅមកលក់ក្នុងប្រទេសកម្ពុជាតាំងពីកាលដែលមិនទាន់មានរថយន្តមែនទែនមកដល់នៅឡើយ, លុះតមកមានរថយន្តមកដល់ជាដំបូងខ្មែរក៏នាំគ្នាហៅឡានរាល់មាត់ជាប់មកដល់សព្វថ្ងៃ, សម្ដីក្នុងផ្លូវការគួរលែងហៅឡានគួរហៅរថយន្តវិញ, បើមានគេសួរយើងអាចឆ្លើយរួច, ដោះស្រាយបានដោយងាយតាមប្រភពនៃពាក្យនេះ)។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)