វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ហ ពាក្យដែលផ្ដើមដោយ "ហ" មាន 730 ពាក្យ
ទំព័រ 10 / 25
-
ហិមបាត
ការធ្លាក់ចុះនៃទឹកសន្សើម។
-
ហិមបាតកាល
រដូវរងា។
-
ហិមបាតរដូវ
( ម . ព . ហិមបាតកាល )។
-
ហិមបាតសម័យ
( ម . ព . ហិមបាតកាល )។
-
ហិមពាន្ត នាម
ប្រទេសឬភ្នំមានទឹកសន្សើម
-
ហិមភានុ
( ម . ព . ហិមទ្យោតិ )។
-
ហិមរង្សី
( ម . ព . ហិមទ្យោតិ )។
-
ហិមរស្មី
( ម . ព . ហិមទ្យោតិ )។
-
ហិមវន្តប្បទេស
ប្រទេសហិមពាន្តឬព្រៃហិមពាន្ត, ភ្នំហិមពាន្ត។
-
ហិមវន្តប្រទេស
( ម . ព . ហិមវន្តប្បទេស )។
-
ហិមវា
( ម . ព . ហិមវ័ន្ត )។
-
ហិមវាន្ត
( ម . ព . ហិមវ័ន្ត )។
-
ហិមវាស
លំនៅនៃទឹកសន្សើមគឺព្រៃហិមពាន្តឬព្រៃស្រោងធំៗទាំងពួង។
-
ហិមវេស
( ម . ព . ហិមវាស )។
-
ហិមវ័ត គុណនាមនាម
ដែលមានទឹកសន្សើម ( ម . ព . ហិមៈផង )។
-
ហិមវ័ន្ត
ទីឬប្រទេសមានទឹកសន្សើម
-
ហិមសេល
( ម . ព . ហិមបព៌ត )។
-
ហិមាគម
កាលឬសម័យជាទីមកនៃទឹកសន្សើម ( រដូវរងា )។
-
ហិមាទ្រិ
ភ្នំដែលស្រោបដោយទឹកសន្សើម ( ភ្នំហិមពាន្ត )។
-
ហិមានី
ទឹកសន្សើមដែលធ្លាក់មកកក, ទឹកកក។
-
ហិមាលយា នាម
( ម . ព . ហិមាល័យ )។
-
ហិមាល័យ នាម
ឈ្មោះដងភ្នំច្រើនសង្កាត់ជាប់តៗគ្នារាំងព្រំដែនប្រទេសឥណ្ឌាពីទិសខាងកើតទៅទិសពាយ័ព្យនៅក្នុងចន្លោះនៃក្បាលទន្លេព្រហ្មបុត្រនិងទន្លេឥណ្ឌុសឬស៊ិន្ទ ( ក្នុងសម័យបុរាណហៅភ្នំហិមវ័តឬភ្នំហិមវ័ន្ត, ខ្មែរច្រើនហៅភ្នំហិមពាន្តឬហេមពាន្ត ) ពួកអ្នកភូមិសាស្ត្របានពិនិត្យមើលដោយគ្រឿងវាស់សម័យបច្ចុប្បន្នឃើញបណ្ដោយដងភ្នំនេះ២. ២៥០គីឡូម៉ែត្រ, ត្រង់កំពូលដែលខ្ពស់ៗជាងគេខ្លះមានកម្ពស់៨. ៨៦០ម៉ែត្រ, ខ្លះខ្ពស់៨. ៥៨១ម៉ែត្រ, ខ្លះខ្ពស់៨. ៥៨០ម៉ែត្រ; កំពូលក្រៅពីនេះក៏សុទ្ធសឹងតែខ្ពស់ៗត្រដឹមត្រដែតចុះតាមលំដាប់ៗគ្នា, ជាដងភ្នំមានឈ្មោះលេចឮប្រាកដពេញសកលលោក ...។
-
ហិមៈ គុណនាម
ត្រជាក់; រងា។
-
ហិរញ្ញ នាម
ប្រាក់ឬមាស, ប្រាក់មាសឬមាសប្រាក់ ( ទោះនៅជាសាច់ប្រាក់ឬសាច់មាសក្ដីដែលរម្លាយសិតជារូបប្រាក់រូបមាសសម្រាប់ចាយក្ដី )
-
ហិរញ្ញការ នាម
ជាងប្រាក់។
-
ហិរញ្ញការិកា នាម
( ម . ព . ហិរញ្ញការ )។
-
ហិរញ្ញគព្ភ
ព្រះព្រហ្ម។
-
ហិរញ្ញធិការី នាម
គណនេយ្យករហិរញ្ញករ។
-
ហិរញ្ញបដ្ដ
( ម . ព . ហិរញ្ញប័ដ )។
-
ហិរញ្ញបត្រ នាម
ក្រដាសប្រាក់ ( ហៅធនបត្រក៏បាន )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។