ហិមវ័ត
អត្ថន័យ (3)
-
1
គុណនាម
ដែលមានទឹកសន្សើម ( ម . ព . ហិមៈផង )។
-
2
នាម
ភ្នំហិមពាន្ត
ឧទាហរណ៍ ភ្នំហិមវ័ត (ព.កា.) ហិមវ័ត-ហិមវ័ន្ត-និងហេមវាមានន័យដូចគ្នាតែមួយបែបជាវេវចនៈសម្រាប់អែបអែបនែបលែបខាយជាជើងកាព្យ។ជួនប្រើជាពាក្យហេមពាន្តឱ្យមានសម្ផស្សស្រស់មិនសាបកវីប្រើតាមលំអានកាព្យកំណាព្យសម្បូរណ៍សម្ដីប្រើ។
-
3
នាម
នាមទេវតាជាបិតានៃនាងឧមា; ព្រោះហេតុនេះបានជានាងឧមាមាននាមផ្សេងទៀតថាហេមវតីឬហៃមវតី " ធីតាឬបុត្រីនៃហិមវ័ត " ( តាមលទ្ធិព្រាហ្មណ៍ )។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)