វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 9 / 204
-
សង្គមដ្ឋាន នាម
ទីឬរោងសម្រាប់ប្រជុំ។
-
សង្គមធម៌ នាម
មែកធាងនៃអរិយធម៌ដែលទ្រទ្រង់ការរស់នៅនិងការបណ្ដុះបណ្ដាលតាមរយៈគ្រឿងសម្ភារៈប្រដាប់ប្រើប្រាស់វិធីបច្ចេកទេសការបង្កើតផលិតផលការរៀបចំសេដ្ឋកិច្ចសង្គមកិច្ចនយោបាយ ...។
-
សង្គមបញ្ហា នាម
បញ្ហាទាំងឡាយដែលមានក្នុងសង្គមរួមមានបញ្ហាជីវភាពបញ្ហាសុខុមាលភាពបញ្ហាគ្រប់គ្រងសង្គម ... ដែលអ្នកនិពន្ធលើកមកបង្ហាញក្នុងដំណើររឿងនៃសា្នដៃអក្សរសិល្ប៍
-
សង្គមបរិយាកាស នាម
ទិដ្ឋភាពឬស្ថានភាពសង្គមដែលអ្នកនិពន្ធរៀបរាប់ពីការរស់នៅការប្រកបអាជីវកម្មជំនឿប្រពៃណីទំនៀមទម្លាប់ការគ្រប់គ្រងនិងទំនាក់ទំនងសង្គមក្នុងសម័យកាលណាមួយមកបង្ហាញក្នុងស្នាដៃអក្សរសិល្ប៍
-
សង្គមប្រវត្តិ នាម
ព្រឹត្តិការណ៍សង្គមក្នុងសម័យកាលប្រវត្តិសាស្ត្រណាមួយដែលអ្នកនិពន្ធលើកយកមកបង្ហាញក្នុងដំណើររឿងនៃស្នាដៃអក្សរសិល្ប៍
-
សង្គមពុទ្ធិ នាម
សង្គមដែលប្រជាជនមានចំណេះដឹងនិងចំណេះធ្វើគ្រប់គ្រាន់។
-
សង្គមភាព នាម
ភាពនៃសង្គម។
-
សង្គមមាល នាម
( ម . ព . សង្គមដ្ឋាន )។
-
សង្គមរាស្ត្រនិយម នាម
ពាក្យសំស្ក្រឹតសន្មតមានអត្ថន័យថាសង្គមនិយមរាស្ត្រប្រជាពលរដ្ឋទួទៅទាំងប្រទេសប្រកបដោយលក្ខណការណ៍មានសាមគ្គីជាមូលជាប្រភពរួបរួមគ្នាដោយលទ្ធិតែមួយដូចគេវេញខ្សែបញ្ចូលធ្លុងគ្នាមិនឱ្យមានការប្រេះឆាបែកកន្ធែកញែកចេញពីគ្នាឡើយ។ល។សង្គមរាស្ត្រនិយមនេះជាឈ្មោះលទ្ធិមួយនៃការគ្រប់គ្រងប្រទេសកម្ពុជាឯករាជ្យអព្យាក្រឹតសង្គមនិយមព្រះពុទ្ធសាសនាដ៏បរិសុទ្ធស្អាត។ល។សង្គមនេះកើតមានប្រាកដឡើងក្នុងកាលព . ស . ២៤៩៩គ . ស . ១៩៥៥ដោយសម្ដេចព្រះឧបយុវរាជនរោត្តមសីហនុព្រះប្រមុខរដ្ឋកម្ពុជាព្រះអង្គជាព្រះអគ្គមហាប្រធានដែលព្រះរាជរដ្ឋាភិបាល ( រាល់រយៈកាល ) បានទទួលគោរពយ៉ាងក្រៃលែងជានិច្ចនិរន្តរ៍តរៀងមក; ប្រជាពលរដ្ឋស្លូតត្រង់ក៏ពេញចិត្តឥតរង្កៀស
-
សង្គមសភា នាម
( ម . ព . សង្គមដ្ឋាន )។
-
សង្គមសាលា នាម
( ម . ព . សង្គមដ្ឋាន )។
-
សង្គមស៊ីវិល នាម
ក្រុមមនុស្សដែលធ្វើសកម្មភាពការពារផលប្រយោជន៍សង្គមលើវិស័យសេដ្ឋកិច្ចនយោបាយវិទ្យាសាស្រ្តវប្បធម៌សាសនារួមមានសមាគមសហគមន៍អង្គការមិនមែនរដ្ឋាភិបាលគណបក្សនយោបាយ។
-
សង្គមិក នាម
ក្រុមសង្គម, សមាជិកពេញសិទ្ធិនៃសកម្មភាពការងារណាមួយ។
-
សង្គមិកសមាជិក នាម
សមាជិកនៃក្រុមសង្គមដែលមិនអាចអនុវត្តគ្រប់សកម្មភាពនៅក្នុងផលប្រយោជន៍នៃការងារណាមួយ។
-
សង្គមី នាម
ការព្រមព្រៀងជាសកល; សេចក្ដីពីរោះ, ការស៊ីចង្វាក់គ្នា ( នៃតន្ត្រី )។
-
សង្គមីមនោរម្យ នាម
ភាពស្រុះស្រួលគ្នាដោយរីករាយពេញចិត្ត; ភាពពីរោះលន្លង់លន្លោចភាពស៊ីចង្វាក់គ្នានៃតន្ត្រី។
-
សង្គមីយភាព នាម
ភាពជាសង្គមភាពចុះសម្រុងក្នុងសង្គមការដែលស្រួលរស់នៅជាមួយគ្នា។
-
សង្គមូបនីយកម្ម នាម
ការធ្វើឱ្យមានលក្ខណៈជាសង្គម។
-
សង្គហកម្ម នាម
ការធ្វើសេចក្ដីសង្គ្រោះ។
-
សង្គហការណ៍ នាម
ហេតុឬដំណើរនៃសេចក្ដីសង្គ្រោះ។
-
សង្គហទាន នាម
ផ្នែកមួយនៃសង្គហធម៌ការជួយសង្គ្រោះមនុស្សដោយការឱ្យទាន
-
សង្គហទានសង្គម នាម
ការសង្រ្គោះមនុស្សក្នុងសង្គមដោយការផ្ដល់ជាទានឬអំណោយ
-
សង្គហធម៌ នាម
ធម៌សង្គ្រោះ, ធម៌សម្រាប់សង្គ្រោះគ្នា។
-
សង្គហភាព នាម
ភាពនៃសេចក្ដីសង្គ្រោះ។
-
សង្គហវត្ថុ នាម
ទីតាំងឬអង្គនៃសេចក្ដីសង្គ្រោះ, មាន៤ប្រភេទគឺការឱ្យទេយ្យវត្ថុ, ការពោលវាចាគួរឱ្យចង់ឮចង់ស្ដាប់, ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់គ្នា, ការតាំងខ្លួនស្មើៗ។
-
សង្គហៈ នាម
សេចក្ដីឬការសង្គ្រោះ; ការកាន់យកឬស្រង់សេចក្ដីយកដោយសង្ខេប។
-
សង្គាយនា នាម
ការប្រជុំសូត្រឱ្យត្រូវគ្នាតាមបែបមួយ, ការប្រជុំផ្ទៀងធម៌ឬច្បាប់ឱ្យត្រឹមត្រូវសព្វគ្រប់តាមបែបដើម; ការប្រជុំផ្ទៀងព្រះត្រៃបិដកពុទ្ធវចនៈឱ្យត្រឹមត្រង់មិនឱ្យល្អៀងឃ្លៀងចាកបែបដើម
-
សង្គាហក នាម
អ្នកសង្គាយនា។
-
សង្គាហកត្ថេរ នាម
ព្រះថេរៈអ្នកសង្គាយនា ( សង្គីតិកត្ថេរ )។
-
សង្គាហកាចារ្យ នាម
អាចារ្យអ្នកសង្គាយនា ( សង្គីតិកាចារ្យ )។
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។