សង្គមរាស្ត្រនិយម
អត្ថន័យ
-
1
នាម
ពាក្យសំស្ក្រឹតសន្មតមានអត្ថន័យថាសង្គមនិយមរាស្ត្រប្រជាពលរដ្ឋទួទៅទាំងប្រទេសប្រកបដោយលក្ខណការណ៍មានសាមគ្គីជាមូលជាប្រភពរួបរួមគ្នាដោយលទ្ធិតែមួយដូចគេវេញខ្សែបញ្ចូលធ្លុងគ្នាមិនឱ្យមានការប្រេះឆាបែកកន្ធែកញែកចេញពីគ្នាឡើយ។ល។សង្គមរាស្ត្រនិយមនេះជាឈ្មោះលទ្ធិមួយនៃការគ្រប់គ្រងប្រទេសកម្ពុជាឯករាជ្យអព្យាក្រឹតសង្គមនិយមព្រះពុទ្ធសាសនាដ៏បរិសុទ្ធស្អាត។ល។សង្គមនេះកើតមានប្រាកដឡើងក្នុងកាលព . ស . ២៤៩៩គ . ស . ១៩៥៥ដោយសម្ដេចព្រះឧបយុវរាជនរោត្តមសីហនុព្រះប្រមុខរដ្ឋកម្ពុជាព្រះអង្គជាព្រះអគ្គមហាប្រធានដែលព្រះរាជរដ្ឋាភិបាល ( រាល់រយៈកាល ) បានទទួលគោរពយ៉ាងក្រៃលែងជានិច្ចនិរន្តរ៍តរៀងមក; ប្រជាពលរដ្ឋស្លូតត្រង់ក៏ពេញចិត្តឥតរង្កៀស
ឧទាហរណ៍ ចាប់ដើមតាំងពីសង្គមរាស្ត្រនិយមនេះកើតមានឡើងប្រទេសកម្ពុជាក៏មានការលូតលាស់ចម្រើនកើតកើនរាល់ទិវារាត្រីប្រជាពលរដ្ឋប្រកបដោយសួស្ដីសិរីសុខស្ងប់ជាមួយនឹងកិរិយាស្វាមីភ័ក្ដិឥតរអាក់រអួលវឌ្ឍនាការក៏ចេះតែប្រព្រឹត្តទៅដោយស្រួលជឿនលឿនទៅមុខគគុកឥតថយក្រោយសូម្បីមួយជំហានឡើយ។ល។ (ព.កា.) អនុស្សាវរីយ៍ជាទីរលឹកនឹកគោរពចំពោះថារាជការសង្គមរដ្ឋរាស្ត្រនិយមនៃកម្ពុជាដើរលឿនគគុកទៅមុខឥតរារាស្ត្រទាំងអស់គ្នាបានសុខចម្រើន! សមិទ្ធិភាពទាំងខ្ពស់ទាំងទាបចេះតែកើតកើនប្រៀបដូចជាផ្សិតត្រូវភ្លៀងដុះច្រើនខ្មែរប្រឹងក្រវើនតាមបែបសង្គម! ខ្មែរក្មេងខ្មែរចាស់រឹតរីករាយណាស់ឆ្ពោះរាស្ត្រនិយមបើដូចសព្វថ្ងៃរដ្ឋមិនរលំ-ទេព្រោះមានភ្នំបាំងខ្យល់ព្យុះហើយ! រដ្ឋខ្មែរមាឌតូចប៉ុន្តែប្រដូចនឹងកោះរំហើយហៅកោះសន្តិភាពដីរាបដូចត្រើយពលរដ្ឋសុខជើយក្នុងអាស៊ីទ្វីប!។ល។
ប្រភពឯកសារ: វចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត (វិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ)