វចនានុក្រមខ្មែរ
អត្ថន័យពាក្យខ្មែរ ដកស្រង់ពីវចនានុក្រមខ្មែរ សម្ដេចព្រះសង្ឃរាជ ជួន ណាត។
មានពាក្យសរុប 38,025
ស ពាក្យដែលផ្ដើមដោយ "ស" មាន 6,112 ពាក្យ
ទំព័រ 177 / 204
-
ស្មិល នាម
ឈ្មោះរបៀនអាគមធ្វើឱ្យមានកម្លាំងលុបមាឌលើសប្រក្រតី ...។
-
ស្មី នាម
ឈ្មោះឈើមួយប្រភេទស្លឹកល្អិតល្វន់ប្រើជាអន្លក់ឬជាបន្លែស្លស្រឡក់បាន។
-
ស្មឹង កិរិយាសព្ទ
( ម . ព . ស្មិង )។
-
ស្មឹប គុណនាម
( ម . ព . ស្មិប )។
-
ស្មឹម គុណកិរិយាគុណនាម
ស្រមឹម, ក្រមឹម; កំប្លឹម, ប៉ឹម
-
ស្មឺ នាម
ឈ្មោះបទភ្លេងពិណពាទ្យមួយមេ
-
ស្មឺប គុណនាម
ធាត់ស្ពោរដូចជាហើមសាច់
-
ស្មុគ នាម
ហឹបឬប្រអប់ត្បាញដោយបន្ទោះស្លឹកត្នោតឬស្លឹកទ្រាំងជាដើម ( ច្រើនតែត្បាញដោយស្លឹកត្នោត )
-
ស្មុគស្មាញ គុណនាម
( ព . ប្រ .) ស្មាញចាក់ស្រែះ។សាញចាក់ស្មុគ
-
ស្មុគ្គ នាម
( ម . ព . ស្មុគ )។
-
ស្មុតទ្រុឌ គុណនាម
ដែលចេះតែទ្រុឌទ្រោមចុះ, ស្រុតចុះ; ដែលទន់ទាប, ដុនដាប, ថោកទាប; ទ័លក្រក្រៃពេក
-
ស្មុយ គុណនាម
ស្រមុយ, សុយម៉ុយ; ដែលឡើងស្មូញមិនរលីង, មិនស្អាត; ស្រពោនស្រពាប់
-
ស្មុំ គុណនាម
ដែលហៃខាងទទូចសុំគេនេះហើយនុះទៀតឥតអៀនខ្មាស
-
ស្មូញ គុណនាម
ដែលចាក់ស្រែះជុកជិត, ស្កូញ
-
ស្មូញស្មាញ គុណនាម
ស្កូញស្កាញ។
-
ស្មូត កិរិយាសព្ទ
សូត្របទរលាក់រលែកស្រែកជាតម្អូញមានទំនងជាទំនួញរៀបរាប់
-
ស្មូត្រ កិរិយាសព្ទ
( ម . ព . ស្មូត )។
-
ស្មូន នាម
អ្នកសូនរបស់ឬរបស់ដែលកើតពីសូន, ពីប៉ាន់ ( ម . ប្រ .)។ការសូនឬប៉ាន់ឱ្យកើតជារូប, ឱ្យកើតជារបស់។
-
ស្មូនឆ្នាំង នាម
អ្នកសូនក្អមឆ្នាំងគឺជាងអ្នកធ្វើឆ្នាំងដីឬក្អមដី
-
ស្មូម នាម
អ្នកសូមទាន
-
ស្មូរ គុណនាម
កំណាញ់រឹតត្បិតឥតអៀនខ្មាស
-
ស្មូរជន គុណនាម
ដែលជាជនស្មូរឬដែលជារបស់ជនស្មូរ
-
ស្មើ គុណនាមគុណកិរិយា
ដែលប៉ុនគ្នា, ត្រូវគ្នា, មិនលើសមិនខ្វះពីគ្នា; រាបដូចគ្នា ( យ៉ាងផ្ទៃស្គរ ); ដែលជាកណ្ដាលមិនលម្អៀងទៅរកខាងណា
-
ស្មើដោយ ធ.
ប្រាកដដោយ, ស្មើនឹង, ដូចជា។
-
ស្មើនឹង ធ.
ដូចគ្នានឹង។
-
ស្មើភាគ នាម
ភាគប៉ុនគ្នា។
-
ស្មើភាព នាម
ភាពស្មើគ្នា។
-
ស្មើមុខ គុណនាមគុណកិរិយា
ដែលមានមុខមានឈ្មោះស្មើគ្នា, មានមុខការនិងអំណាចដូចគ្នា
-
ស្មើហើយ
អស់ហើយ! ( ព . គ .)។
-
ស្មឿក គុណនាមគុណកិរិយា
ដែលបញ្ចេញឫកក្រអឺត, ដែលធ្វើមុខមាំ
ពាក្យ និងអត្ថន័យដកស្រង់ចេញពីវចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត បោះពុម្ពដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត្យ។